ក្រសួង​វប្បធ​ម៌​ អំពាវនាវ​កុំ​ឲ្យ​ផលិត​កម្ម​ក្នុង​ស្រុក​លួច​ចម្លង​ស្នាដៃ​បរទេស​

មន្រ្តី​ជាន់​ខ្ពស់ ក្រសួង​វប្ប​ធម៌និង​វិចិត្រ​សិល្បៈ​ នៅ​ថ្ងៃ​ទី​ ២៧ ខែ​ ធ្នូ​ នេះ​ បាន​អំពាវ​នាវ​ឲ្យ​ផលិត​កម្ម​ចម្រៀង​ក្នុង​ស្រុក កុំ​ឲ្យ​បន្ត​លួច​ចម្លង​ ទំនុក​ច្រៀង​ បទ​ភ្លេង​ និង​ កាយ​វិការ​ ពី​បរទេស​។ មន្រ្តី​ដដែល​បន្ត​ថា​ ការ​លួច​ចម្លង​ស្នាដៃ​ពី​បរទេស​ គឺ​ជា​ភាព​អាម៉ាស​មួយ​ សម្រាប់​ប្រទេស​កម្ពុជា​ ទាំង​មូល​និង​បំផ្លាញ​ដល់​វប្បធម៌​ដ៏​ត្រចះ​ត្រចង់​ដែល​ កម្ពុជា​ ធ្លាប់​មាន​កាល​ពី​អតីត​កាល​។