គយ​ចល័ត​​ប្រចាំ​​ផ្លូវជាតិ​​លេខ​៧​និង​​លេខ​៨​ដែលមាន​​​ស្នាក់ការ​ក្នុង​​ខេត្ត​ត្បូងឃ្មុំល្បី​កោស​រូស​អ្នក​រកស៊ី​ដឹក​ទំនិញ​ដឹកឈើ​​ប្រមូល​​លុយ​​ចែកគ្នា​ច្រក​ហោប៉ៅ​និង​រៀប​ចំ​កញ្ចប់​ខែ​​​​​​​​​ជូន​​មេ​គយ​​​​​​ចល័ត​យ៉ាង​ត្រជាក់​ចិត្ត​

​ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​មន្ត្រី​គយ របស់​អគ្គនាយកដ្ឋាន ដែល​ចុះទៅ​ប្រចាំការ នៅតាម​ផ្លូវជាតិ លេខ​៧ និង​លេខ​៨ មាន​ស្នាក់ការ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​លើកឡើងថា ទំនិញ​បាន​បង់ពន្ធ​គ្រប់​ចំនួន​ឲ្យ​គយ​មាត់ច្រក​ទៅហើយ​បែរជា​ក្រុម​គយ​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​ទាមទារ​ឲ្យ​បង់លុយ​ដែរ​តែ​ថា សម្រាប់​ថ្លៃ​បាយ ហើយ​បញ្ហា​នេះ​បានធ្វើ​ឲ្យ ក្រុម​អ្នករកស៊ី​ដឹកទំនិញ ទាំង​តូច​ទាំង​ធំ បាន​រអ៊ូរទាំ​ថា ស្ថាប័នគយ​នៅឡើយ​ប្រតិបត្តិ​ការងារ​មាន​សភាព​រញ៉រ​រ​ញ៉ៃ​ទារលុយ​តាមចិត្ត ហាក់​ថ្នាក់ដឹកនាំ​គយ លោក គុណ ញឹម មិនទាន់​ធ្វើកំណែទម្រង់​មន្ត្រី​គយ​អ្វី​ទាល់តែសោះ ។​

ក្រុម​អ្នករកស៊ី​ដឹកទំនិញ បាន​ត្អូញត្អែរថា ក្រុម​គយ​ចល័ត របស់​អគ្គនាយកដ្ឋាន ប្រចាំ​ផ្លូវជាតិ​លេខ​៧ និង​លេខ​៨ បាន​កោសរូស​ទាមទារ​ឲ្យ​ពួក​ឈ្មួញ បង់លុយ​ក្រៅផ្លូវការ​គ្មាន​វិក្កយបត្រ​អ្វី​នោះទេ ដែល​គេ​និយម​ហៅ លុយ​ថ្លៃ​បាយ បើទោះបីជា​ពួក​ឈ្មួញ បង់លុយ​គ្រប់​ចំនួន នៃ​ទំនិញ​នាំចូល ឬ​បង់ពន្ធ​១០០% ក៏ដោយ ហើយ​បើ មិន​បង់លុយ​ឲ្យ​ទេនោះ ក្រុម​គយ​ចល័ត​នោះ​នឹង​រករឿង ខុស​នេះ​ខុស​នោះ មិនចេះចប់ មិនចេះហើយ និង​រើកកាយ​ពិនិត្យ មើលមុខ​ទំនិញ ធ្វើ​ឲ្យ​រំខាន​ដល់ពេល​វេលា ។ ក្រៅពី​មុខទំនិញ​សូម្បីតែ​ក្រុម អ្នករកស៊ី​ដឹកឈើ​ឆ្លងកាត់​ទៅ​បណ្តាល​ខេ​ត​ត្ត​ផ្សេងៗ និង​ទៅ​វៀតណាម ក៏​ជា​ប្រភព​ឆ្នាំងបាយ និង​ជា​ប្រមូលប្រាក់​ចិញ្ចឹម​ថ្នាក់លើ របស់​ក្រុម​គយ​ចល័ត ដែលមាន​ស្នាក់ការ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នោះដែរ​។​

​មានការ​កត់សម្គាល់ឃើញ​ថា ក្រុម​គយ​ចល័ត របស់​អគ្គនាយកដ្ឋាន ប្រចាំ​ផ្លូវជាតិ​លេខ​៧ និង​លេខ​៨​សកម្មភាព​ទំនិញគេចពន្ធ បង់ពន្ធ​មិន​គ្រប់ និង​ការរត់​ឈើ​ក្នុងស្រុក ទៅ​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ ពួកគេ​មិនទាន់ បង្ហាញ​ស្នាដៃ​អ្វី ជា​ដុំកំភួន​នោះទេ ក្រៅពី​ល្បី​គាប​ឲ្យ​មេ​ឈ្មួញ​ដឹកទំនិញ ដឹកឈើ​ឲ្យ​បង់លុយ​តាម​ការទាមទារ ប្រ​មូ​លុយ ចែកគ្នា​ច្រក​ហោប៉ៅ រៀបចំ​កញ្ចប់​ប្រាក់​ទប់មាត់​ថ្នាក់លើ រហូត​លោក កើត សុធា​រ៉ា មេ​គយ​ចល័ត មិនដែល​ហ៊ាន​ហើបមាត់​ពី​រឿងនេះ​ទេ​បើទោះជា​មានការ​រិះគន់​អំពី​សកម្មភាព​មិនធម្មតា​ដែល​ប្រព្រឹត្តឡើង​ដោយ​គយ​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​ប្រចាំ​ផ្លូវជាតិ​លេខ​៧ និង​លេខ​៨ អសកម្ម​យ៉ាងណាក៏ដោយ​៕ ​

KA-27-12-2015-06

  • គយ​ចល័ត​​ប្រចាំ​​ផ្លូវជាតិ​​លេខ​៧​និង​​លេខ​៨​ដែលមាន​​​ស្នាក់ការ​ក្នុង​​ខេត្ត​ត្បូងឃ្មុំល្បី​កោស​រូស​អ្នក​រកស៊ី​ដឹក​ទំនិញ​ដឹកឈើ​​ប្រមូល​​លុយ​​ចែកគ្នា​ច្រក​ហោប៉ៅ​និង​រៀប​ចំ​កញ្ចប់​ខែ​​​​​​​​​ជូន​​មេ​គយ​​​​​​ចល័ត​យ៉ាង​ត្រជាក់​ចិត្ត​已关闭评论
  • 10 views
  • Hide Sidebar
    A+