៨ ចំណុច ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ភ្លឺរលោង​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ

​​ប្រសិនបើ​អ្នក​ចង់បាន​ស្បែ​កមុខ និង ថែរក្សា​រាងកាយ​ឱ្យបាន​ស្រស់ស្អាត​នោះ អ្នក​គួរ​អាន​អត្ថបទនេះ ។ ប្រសិនបើ​អ្នក​សាកល្បង​អនុវត្តតាម​វិធី​ខាងក្រោម នោះ​វា​នឹង​ជួយ​សម្រេច​បំណង​អ្នក​មិន​ខាន ។​

១. ជ្រើសរើស​ផលិតផល​ថែរក្សា​ស្បែក​ដែល​ស័ក្តិសម​ចំពោះ​ប្រភេទ​ស្បែក
•​មុនពេល​ប្រើ​ផលិតផល​ទាំងនោះ​អ្នក​ត្រូវ​លុប​លាងមុខ​សម្អាត​ស្បែក​ជានិច្ច ។​
•​លាប​ឡេ​ការពារ​សំណើម​ដល់​ស្បែក ។​
•​លាង​សម្អាត​ជម្រុះ​ស្បែក​ឱ្យបាន ១ ដង ក្នុង​មួយ​សប្តាហ៍ ដោយ​ប្រើ​វិធី​សម្អាត​គ្រឿង ថែរក្សា​សម្រស់​បែបធម្មជាតិ ដោយ​សម្អាត​រន្ធ​ញើស និង ស្បែក​ចាស់ ។​
•​ចៀសវាង​ប្រើ​គ្រឿងសម្អាង​គ្រប់ពេលវេលា ព្រោះ​វារឹតតែ​ធ្វើឱ្យ​ស្បែក​អ្នក​ខូច ។​
•​ប្រើ​ក្រែ​ម​លាប​ស្បែក​នៅពេល​យប់​មុន​ចូល​គេង ។​
•​ជ្រើសរើស​ប្រើ​ផលិតផល និង វិធី​ថែរក្សា​សម្រស់​បែប​ធម្មជាតិ ។​

៨ ចំណុច ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ភ្លឺរលោង​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ

២. ជ្រើសរើស​អាហារូបត្ថម្ភ និង ផឹកទឹក​ដើម្បី​ស្បែក​ស្រស់ស្អាត​
•​ផឹកទឹក​ឱ្យបាន​ពី ៤ ទៅ ៦ កែវ ក្នុង​មួយថ្ងៃ​ដើម្បី​បញ្ចេញ​ជាតិពុល​ពី​រាងកាយ ។ ក្រៅពីនេះ​ទឹក​ក៏មាន​គុណសម្បត្តិ​ជួយ​ការពារ​បញ្ហា​កើត​«​មុន​» បំបាត់​ស្នាម​ជ្រីវជ្រួញ ជម្រុះ​កោសិកា​ស្បែក​ងាប់ និង ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង ។
•​បរិភោគ​អាហារ​ដែល​ល្អ ព្រោះ​វា​ជួយ​ពង្រឹង​សុខភាព​ស្បែក និង ជួយ​បំពេញ​ជាតិប្រេង​ដល់​ស្បែក ។​

៨ ចំណុច ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ភ្លឺរលោង​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ

៣. បរិភោគ​ផ្លែឈើ និង បន្លែ​បើ​ចង់បាន​ស្បែក​ស្អាត​
•​បន្លែ និង ផ្លែឈើ គឺជា​អាហារ​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ និង សុខភាពស្បែក​ទាំងមូល ។​
•​ក្រៅពី​បន្លែ​បៃតង​ដូចជា​ត្រសក់ ស្ពៃខៀវ ផ្សិត​ក៏មាន​គុណ​ស​ម្ប​តិ្ត​ល្អ​ខ្លាំងណាស់ដែរ ព្រោះ​វា​សម្បូរ​វីតាមីន E ច្រើន​ជួយ​បំបាត់​ស្នាម​ជ្រួញ​លើ​ស្បែ​កមុខ ។​
•​បើសិនជា​អាច​អ្នក​គួរ​បរិភោគ​ផ្លែក្រូច ទឹកក្រឡុក ទឹក​ប្រទាល​កន្ទុយក្រពើ ព្រោះទឹក​ទាំងនេះ​ជា​ថ្នាំ​ដ៏​មានប្រសិទ្ធភាព​ជួយ​ជួសជុល​បញ្ហា​ស្បែក​ខូច ។​
•​មិនត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ហឹរ និង អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើនពេក​ទេ ព្រោះ​វា​ធ្វើឱ្យ​បិទ​ជិត​រន្ធញើស ។

៨ ចំណុច ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ភ្លឺរលោង​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ

៤. ជ្រើស​គ្រឿងសម្អាង​ទៅតាម​ប្រភេទ​ស្បែក​
•​អ្នក​ប្រាកដជា​យល់ថា ស្បែក​អ្នកមាន​ជាតិ​ខ្លាញ់​ច្រើន ស្ងួត ដូច្នេះ​អ្នក​ត្រូវ​ចេះ​ជ្រើសរើស​គ្រឿងសម្អាងទៅតាម​ប្រភេទ​ស្បែក និង តាម​រដូវ​កាល រដូវក្តៅ ឬ​រដូវរងា ជាដើម ។​
•​គ្រឿងសម្អាង​ថែរក្សា​ស្បែក​មាន​ច្រើន​អាស្រ័យ​ទៅតាម​ប្រភេទ​ផលិតផល និង ម៉ាក ។ ផលិតផល​ខ្លះសម្រាប់​ថែរក្សា​តែ​ស្បែក​ស្ងួត និង ខ្លះទៀត​សម្រាប់​ស្បែក​មាន​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ ។​

៨ ចំណុច ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ភ្លឺរលោង​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ

៥. ចំណុច​គួរ​ដឹង​ចំពោះ​ស្បែក​មាន​ជាតិ​ខ្លាញ់​ច្រើន
•​លុបលាង​សម្អាត​មុខ​នៅ​រៀងរាល់ ៤ ម៉ោង​ម្តង និង ប្រើ​គ្រឿងសម្អាង​ដែល​ជួយសម្អាត​បាន​ជ្រៅ​ចូលទៅក្នុង​ស្រទាប់​ស្បែក ។​
•​មិនត្រូវ​លាបម្សៅ​មាន​ជាតិ​សំណើម និង ក្រែ​ម​ច្រើន​នៅ​រដូវក្តៅ ព្រោះ​វា​កាន់តែ​ធ្វើឱ្យ​មុខ​មើលទៅ​មាន​ជាតិប្រេង​កាន់តែច្រើន ។​
•​មិនត្រូវ​យកមុខ​អ្នកធ្វើ​តេ​ស្តិ៍​សាកល្បង​ផលិតផល​គ្រឿងសម្អាង​ផ្សេងៗ​នោះទេ ។​
•​ផឹកទឹក​ដូង ទឹកដោះគោ តៅហ៊ូ និង ទឹក​ផ្លែឈើ​ស្រស់​ឱ្យបាន​ច្រើន ។​
•​មិនត្រូវ​លុបលាង​មុខ​នឹង​សាប៊ូ​ធម្មតា ។​

៨ ចំណុច ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ភ្លឺរលោង​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ

៦. ចំណុច​គួរ​យល់ដឹង​ចំពោះ​អ្នកមាន​ស្បែក​ស្ងួត
•​មិនត្រូវ​លុបលាង​មុខ​ញឹកញាប់​ពេក ។​
•​ចៀសវាង​ប្រើ​សាប៊ូ​ដែលមាន​កម្រិត​ជាតិ​អាស៊ីដ pH ខ្ពស់ ។​
•​លាប​ឡេ​ការពារ​សំណើម​ឱ្យបាន​រៀងរាល់​ពី ៣ ទៅ ៤ ម៉ោង​ម្តង ព្រោះ​វា​អាចជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ និង ធ្វើឱ្យ​មុខ​ក្មេង​ជាង​វ័យ ។​
•​អាច​យក​ទឹកឃ្មុំ​ធម្មជាតិ និង ក្រែ​មកា​រពារ​សំណើម​លាប​លើ​មុខ ជាពិសេសនៅមុន​ពេល​ចូល​គេង តែ​គួរលាប​តិចៗ​បាន​ហើយ ។​
•​មិនត្រូវ​សំដិល​មុខ​ឱ្យ​ត្រូវ​កម្តៅថ្ងៃ ខ្យល់​ច្រើនពេក​នោះទេ បើទោះជា​នៅរដូវរងា​ក៏ដោយ ។​

៨ ចំណុច ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ភ្លឺរលោង​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ

៧. ចំណុច​គួរ​យល់ដឹង​ចំពោះ​ស្បែក​ធម្មតា​
•​អ្នក​ពិតជា​មនុស្ស​មាន​សំណាង​ប្រសិនបើ​អ្នកមាន​ស្បែក​ប្រភេទ​នេះ ។​
•​អាច​ប្រើ​ទឹកដោះគោ​ស្រស់​លាប​ថែរក្សា​មុខ និង សម្អាត​ធូលី​នៅពេល​មក ដល់ផ្ទះ ។​
•​ត្រូវ​សម្អាត​ឱ្យបាន​ស្អា​តដល់​ស្រទាប់​ស្បែក និង រន្ធ​ញើស​យ៉ាងហោចណាស់​ពី ១ ទៅ ២ ដង ក្នុង​មួយសប្តាហ៍ ។​
•​សម្អាត​មុខ​ឱ្យបាន​ទៀងទាត់​ដើម្បី​ចៀសវាង​ស្បែក​ឆាប់​ស្ងួត ។​

៨ ចំណុច ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ភ្លឺរលោង​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ

៨. ចំណុច​បន្ថែម​ខ្លះៗ​គួរ​យល់ដឹង​ពី​ការថែរក្សា​ស្បែក
•​គេង​ឱ្យបាន​គ្រប់គ្រាន់​យ៉ាងហោចណាស់ ៨ ម៉ោង​ដែរ ក្នុង​មួយថ្ងៃ ។​
•​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​នៅពេល​ចេញទៅ​ក្រៅ ក្រោម​កម្តៅ​ព្រះអាទិត្យ ។​
•​ធ្វើ​លំ​ហាត់ប្រាណ និង ហាត់​យោ​ហ្គា​ឱ្យបាន​ទៀងទាត់ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​នោះទេ តែថែមទាំង​ជួយ​ដល់​ការថែរក្សា​សម្រស់​បាន​ថែម​ទៀតផង ។​
•​ទម្លាប់​រស់នៅ​ឱ្យមាន​អនាម័យ​ជានិច្ច ៕​ ​សុផល​

៨ ចំណុច ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ភ្លឺរលោង​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ

​ ​ ​