ម៉ឺន សុភា បំបាក់​ខ្លា​ចាស់ ឡៅ ស៊ី​ណាត ត្រឹម​ទឹក​ទី​២

​អ្នកលេង​ទម្ងន់ដៃ ម៉ឺន សុភា បាន​បំបាក់​ខ្លា​ចាស់ ឡៅ ស៊ីណា ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​២ នា​ការប្រកួត​ជើងឯក​គូ​បូ​តាវ​គ្គ​៤ នៅលើ​សង្វៀន​បាយ័ន នា​រសៀល​ថ្ងៃទី​២៧ ខែធ្នូ​នេះ​។​

​អ្នកលេង​ទម្ងន់ដៃ​គ្មាន​មេត្តា ម៉ឺន សុភា បាន​ប្រើ​កណ្តាប់ដៃ​ឆ្វេង​របស់ខ្លួន​វាយ​ចំ​គោលដៅ​ពេញៗ ធ្វើឱ្យ​ខ្លា​ចាស់ ឡៅ ស៊ី​ណាត សន្លប់​ក្នុង​ទឹក​ទី​២ នា​ការប្រកួត​ដណ្តើម​ជើងឯក​គូ​បូ​តា នៅលើ​សង្វៀន​បាយ័ន កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ​នេះ​។

​នៅក្នុង​ទឹក​ទី​១ កីឡាករ​ទាំង​ពីរបាន​សម្រុក និង​ប្តូរ​កណ្តាប់ដៃ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​នៅ​ចុង​ទឹក​ទី​១​កីឡាករ ឡៅ ស៊ី​ណាត ត្រូវ​អាជ្ញាកណ្តាល​រាប់​ម្តង បន្ទាប់ពី​ត្រូវ​កណ្តាប់ដៃ​ឆ្វេង​របស់​កីឡាករ ម៉ឺន សុភា​។ នៅក្នុង​ទឹក​ទី​២ កីឡាករ ម៉ឺន សុភា បាន​វាយ​សម្រុក ដោយ​ប្រើ​កណ្តាប់ដៃ​ឆ្វេង​វាយ​ចំ​ផ្ទៃមុខ ឡៅ ស៊ី​ណាត ជាច្រើន​ដៃ​ពេញៗ​រហូត​ធ្វើឱ្យ​រូបគេ​បាត់បង់​ស្មារតី​សន្លប់​នៅក្នុង​ទឹក​នេះ​តែម្តង​៕