២០១៥ ជា​ឆ្នាំ​ដែល​មនុស្ស​ចាញ់​បោក​អ៊ីនធឺណិត​ច្រើន


២០១៥ ជា​ឆ្នាំ​ដែល​មនុស្ស​ចាញ់​បោក​អ៊ីនធឺណិត​ច្រើន

ឆ្នាំ​២០១៥ រូបភាព និង​វីដេអូ​ជា​ច្រើន​ត្រូវ​គេ​បង្ហោះ និង​ចែក​រំលែក​ពេញ​បន្ត​បណ្ដាញ​សង្គម (Facebook, Twitter, YouTube, Instagram…) ខណៈ​ដែល​មួយ​ចំនួន​ជា​ព័ត៌មាន​ខុស និង​បោក​ប្រាស់។ រឿង​តូច​ក្លាយ​ជា​រឿង​ធំ។ អ្នក​ខ្លះ​មិន​ដឹង​ច្បាស់ ខំ comment និង share បន្ត ដឹង​អី​មិន​ពិត​សោះ។ ខ្លះ​ក៏​មាន​រឿង​ក្ដី​ក្ដាំង​ដោយ​សារ​តែ​ពាក្យ​សម្ដី​នៅ​ក្នុង​បណ្ដាញ​សង្គម​។

 

ខាង​ក្រោម​នេះ ជា​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ពិភពលោក​យល់​ច្រឡំ​បំផុត​ជុំវិញ​ការ​បង្ហោះ​រូបភាព និង​វីដេអូ៖

 

១. រូបភាព​រន្ធត់​គេ​ចែក​រំលែក​ពេល​មាន​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់

 

២០១៥ ជា​ឆ្នាំ​ដែល​មនុស្ស​ចាញ់​បោក​អ៊ីនធឺណិត​ច្រើន

 

រូប​នេះ​ស្ថិត​ក្នុង​ចំណោម​រូបភាព​ដែល​ចែក​តៗ​គ្នា​ច្រើន​បំផុត បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់​កាល​ពី​ខែ​មេសា កន្លង​ទៅ។ ពណ៌នា​ភ្ជាប់​ជាមួយ​រូបភាព​និយាយ​ថា “ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ត្រូវ​បង​ប្រុស​អាយុ​៤​ឆ្នាំ​ឱប​ការពារ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់”។ ក្រោយ​មក រូប​នេះ​ត្រូវ​គេ​ចែក​ត​ៗ​គ្នា​លើ Facebook និង Twiiter។ ការ​ពិត​ រូប​នេះ​ត្រូវ​អ្នក​ថត​វៀតណាម​​ Na Son Nguyen ថត​នៅ​ភូមិ​ដាច់​ស្រយាល​មួយ​នៅ​វៀតណាម​កាល​ពី​ឆ្នាំ​២០០៧ សោះ។

 

២. វីដេអូ​អាង​ហែល​ទឹក​ពេល​រញ្ជួយ​ដី​នៅ​នេប៉ាល់

 

២០១៥ ជា​ឆ្នាំ​ដែល​មនុស្ស​ចាញ់​បោក​អ៊ីនធឺណិត​ច្រើន

 

អំឡុង​ពេល​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់ វីដេអូ​នេះ​ត្រូវ​គេ​បង្ហោះ​លើ YouTube និង Facebook ដោយ​និយាយ​ថា វា​ជា​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​​នៅ​ហាង​ហែល​ទឹក សណ្ឋាគារ​កាតាម៉ាន់ឌូ​។ វីដេអូ​នេះ​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​យក​មក​ប្រើ ដើម្បី​បង្ហាញ​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៨១​ឆ្នាំ។
ជាក់​ស្ដែង វា​ជា​វីដេអូ​ចាស់​ដែល​ថត​កាល​ពី​ឆ្នាំ​២០១០ ក្នុង​ពេល​រញ្ជួយ​ដី​នៅ​ម៉ិកស៊ីកូ​។

 

៣. ជន​ភៀស​ខ្លួន​ជា​យុទ្ធជន​របស់​ IS?

 

២០១៥ ជា​ឆ្នាំ​ដែល​មនុស្ស​ចាញ់​បោក​អ៊ីនធឺណិត​ច្រើន

 

អំឡុង​ពេល​វិបត្តិ​ជន​ភៀស​ខ្លួន​ និង​បញ្ហា​រដ្ឋ​អ៊ីស្លាម (IS) ឡើង​កម្ដៅ​ខ្លាំង បុរស​ក្នុង​រូប​ភាព​នេះ​ក្លាយ​ជា​ប្រធាន​បទ​គេ​និយាយ​ច្រើន។ ម្ចាស់​គណនី​ Facebook​ ខាង​លើ បាន​សរសេរ​ថា “ចាំ​ម្នាក់​នេះ​បាន​អត់? បង្ហោះ​រូប​កាល​នៅ​ជា ISIS ឆ្នាំ​មុន តែ​ឥលូវ​ក្លាយ​ជា​ជន​ភៀស​ខ្លួន។
បុរស​ក្នុង​រូប​មាន​ឈ្មោះ Laith al-Saleh អតីត​មេបញ្ជាការ​កង​ទ័ព​ស៊ីរី​សេរី ជា​ក្រុម​ឧទ្ទាម​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ីរី អាល់​អាសាដ។ al-Saleh បាន​ភៀស​ខ្លួន​ពី​ស៊ីរី និង​មក​ដល់​ទីក្រុង ម៉ាសេដូនី កាល​ពី​ខែ​សីហា។

 

៤. ផ្លូវ​នៅ​ប៉ារីស​ស្ងាត់​ជ្រងំ

 

២០១៥ ជា​ឆ្នាំ​ដែល​មនុស្ស​ចាញ់​បោក​អ៊ីនធឺណិត​ច្រើន

 

រូប​ភាព​មួយ​សន្លឹក​ត្រូវ​បង្ហោះ​នៅ​ក្នុង Twitter ដោយ​និយាយ​ថា ផ្លូវ​នៅ​ប៉ារីស​ស្ងាត់​ជ្រងំ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា កន្លង​មក។
ការ​ពិត​ រូប​នេះ​គឺ​ស្ថិត​ក្នុង​គម្រោង Silent World ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ប្រមើល​មើល​ទីក្រុង​នឹង​ទៅ​ជា​បែប​ណា បើ​សិន​ពិភពលោក​ដល់​ថ្ងៃ​អវសាន៕

 

ដោយ៖ សុផាត
ប្រភព៖ BBC