ត្រី​ចម្លែក ដាច់​ពាក់កណ្តាល​ខ្លួនហើយ ​នៅតែ​.​.​.​

រឿង​ដ៏​ចម្លែក​មួយ​ដែល​កម្រ​នឹង​បាន​ជួបប្រទះ និង មិនគួរ​ឲ្យ​ជឿ​បាន​កើតមានឡើង​នៅក្នុង​ខេត្ត​ភិត​ឆា​ប៊ូ​រី​ (Phetchaburi) តំបន់​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ថៃ ។ រឿង​ដ៏​ចម្លែក​នេះ គឺ​ដោយសារ​មាន​បុរស​ម្នា​ក់បាន​ដើរ លេង​នៅតាម​ផ្សារ​ក៏​ប្រទះឃើញ​ត្រី​មួយ​ក្បាល​ដែល​ដាច់​នៅសល់តែ​ពាក់កណ្តាល​ខ្លួន​ហែល​ចុះ​ហែល​ឡើង​នៅក្នុង អាង​ចិញ្ចឹម​ត្រី​របស់​ហាង​លក់​ត្រី​ចិញ្ចឹម​មួយ ហើយក៏​មានចិត្ត​អាណិតអាសូរ ទើប​ទិញ​យកទៅ​ចិញ្ចឹម​បន្ត ។​

ត្រី​ចម្លែក ដាច់​ពាក់កណ្តាល​ខ្លួនហើយ ​នៅតែ​.​.​.​

​បុរស​នេះ​ឈ្មោះ វាត់​ឆា​រ៉ា ឆូត (Watchara Chote) អាយុ ៣៦ ឆ្នាំ បន្ទាប់ពី​បាន​ទិញ​ត្រី​ដាច់​ពាក់​កណ្តា ល​ខ្លួន​មក​ចិញ្ចឹម ហើយ​បានដាក់​ឈ្មោះ​ឲ្យ​វា​ថា I-half ។ តាមពិត​ត្រី​មួយ​ក្បាល​នេះ គឺ​មុនពេល​ជួប​គ្រោះថ្នាក់​ដាច់ ពាក់កណ្តាល​ខ្លួន​នោះ គឺ​កាយសម្បទា​របស់​វា​ល្អ​គ្រប់លក្ខណៈ​ដូច​ត្រី​ដទៃទៀត​ដែរ តែមាន​ថ្ងៃមួយ​នោះ​ស្រាប់តែ​វា លោត​ចេញពី​ក្នុង​ស្រះ ហើយក៏​ភ្លាត់ស្នៀត​ធ្លាក់​បាក់ឆ្អឹង​ធ្វើឱ្យ​ផ្នែក​ពាក់កណ្តាល​ខាង​កន្ទុយ​ដំបៅ​រលួយ ហើយក៏​ជ្រុះ បាត់​នៅសល់តែ​ផ្នែក​ពាក់កណ្តាល​ខាង​ក្បាល ។ តែ​នៅតែ​រស់​រវើក និង ស៊ី​ចំណី​ដូច​ត្រី​ដទៃទៀត​ដែរ ។​

ត្រី​ចម្លែក ដាច់​ពាក់កណ្តាល​ខ្លួនហើយ ​នៅតែ​.​.​.​

លោក វាត់​ឆា​រ៉ា ឆូត ចិញ្ចឹម​ត្រី​ពិការ​មួយ​កំណាត់​ខ្លួន​នេះ​អស់​រយៈពេល​កន្លះ​ឆ្នាំ និង តែងតែ​យក​វា​ទៅ ដាក់តាំង​ឲ្យ​មហាជន​មើល​នៅក្នុង​ពី​ធី​បុណ្យទាន​ផ្សេងៗ​តាម​ទីជិត​ឆ្ងាយ ។ តែ​នៅ​ទីបំផុត I-half ក៏បាន​ងាប់​ទៅ ទាំង​សោកស្តាយ​ដោយ​មូលហេតុ​ធ្វើដំណើរ​ចុះឡើង​តាម​រថយន្ត តាម​ទូក កាណូត ញឹកញាប់ និង ហត់​នើ​យ​ពេក ។ មាន​មហាជន​ជាច្រើន​ដែល​ធ្លាប់​បានឃើញ​ត្រី​ដ៏​កំសត់​មួយ​នេះ ក្រោយពី​បានឮ​ដំណឹង​ថា វា​ងាប់​នោះ​គឺ​ម្នាក់ៗ​បាន នាំ គ្នា​ចូល​បច្ច័យ​ឲ្យ​ម្ចាស់​វា​ទិញ​ក្តារ​មឈូស​សម្រាប់​កប​ញ្ចុះ​វា​ទៅតាម​ប្រពៃណី ៕ គ ឡេង​
​ ​
ត្រី​ចម្លែក ដាច់​ពាក់កណ្តាល​ខ្លួនហើយ ​នៅតែ​.​.​.​