ចិន ប្រើប្រាស់​គ្រឿងចក្រ​ រាប់សិប​គ្រឿងកកាយ ​​កាកសំណល់​ចេញពីរោងចក្រ​ ដែល​រងការ​បំផ្លិចបំផ្លាញ​ ដោយ​ល្បាប់ភក់​

ប៉េកាំង៖ យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះថា នៅភាគជើងនៃ ប្រទេសចិន គឹស្ថិតនៅក្នុង ខេត្តក្វាងដុង ដែលជាខេត្តមួយដ៏ធំជាងគេ និងមានរោងចក្រធំៗ ជាច្រើននោះ បានរងនូវការបំផ្លិចបំផ្លាញដោយល្បាប់ភក់ នាពេលកន្លងមក ហើយនៅថ្ងៃអាទិត្យនេះ គេឃើញមានសកម្មភាព របស់ក្រុម អ្នកជួយសង្គ្រោះ និងគ្រឿងចក្ររាប់សិបគ្រឿង ចាប់ផ្តើមកកាយកាកសំណល់ចេញ ដើម្បីបញ្ចៀសគ្រោះថ្នាក់កើតឡើង ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ នៅខេត្តក្វាងដុង មានករណីហូរច្រោះល្បាប់ភក់ទ្រង់ទ្រាយធំ ដែលបណ្តាលឲ្យរោងចក្រ ជាច្រើនកន្លែងនៅទីនោះ រងការបំផ្លិចបំផ្លាញ និងទីក្រុងនៅក្វាងដុង ត្រូវបានកប់ដោយល្បាប់ភក់ ក្នុងនោះរួមមានអគារជាង ៣០កន្លែង សួនច្បារ និងពលរដ្ឋប្រមាណ ៧០នាក់បាត់ខ្លួន គឺគ្រាន់តែរកឃើញនូវដៃ មួយចំហៀងដែលដាច់ចេញ ពីរាងកាយតែប៉ុណ្ណោះ ។

កាលពីថ្ងៃសុក្រកន្លងទៅនេះ រដ្ឋាភិបាលកណ្តាល ក៏បានប្រកាសអំពីគ្រោះធម្មជាតិ ដោយហូរច្រោះល្បាប់ភក់ ដែលកើតចេញពីអាកាសធាតុអាក្រក់នោះ ។រដ្ឋាភិបាលនៅខេត្ត ក្វាងដុង បានបញ្ជាក់ថា តំបន់គ្រប់គ្រងរបស់ គាត់គឺជួបនឹងបញ្ហាជាច្រើន ហើយកាកសំណល់កខ្វក់ បាននៅកកកុញ ក្នុងនោះមានសំណល់ អគារជាដើម ៕

ចិន ប្រើប្រាស់​គ្រឿងចក្រ​ រាប់សិប​គ្រឿងកកាយ ​​កាកសំណល់​ចេញពីរោងចក្រ​ ដែល​រងការ​បំផ្លិចបំផ្លាញ​ ដោយ​ល្បាប់ភក់​