ចេញពី​​ហូប​ការ​ជិះ​ម៉ូតូ​ក្នុង​ស្ថាន​ភាព​ស្រវឹង​​រេចង្កូត​ធ្លាក់​ផ្លូវ​​​ដួល​ស្លាប់​

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់ចេញពី​ចូលរួមពិធី​មង្គលការ​ជិះ​ម៉ូតូ​ក្នុង​ស្ថាន​ភាព​ស្រវឹង​រេចង្កូត​ធ្លាក់​ផ្លូវដួល​​បោក​ក្បាល​បាក់​.​កស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ ​នេះ ​នៅ​​ភូមិ​ដុ​ង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ ឈ្មោះ តូ ផល្លា ​អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្វាយ សង្កាត់​/​ក្រុង​កើតហេតុ​ខាង​លើ​ ជិះ​ម៉ូតូ​ម៉ាក​​ហុង​ដា​ឌ្រីម​ ធុន​សេ​​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខបន្ទាយ​មាន​ជ័យ ១C-១០៥១ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​ ។

​​លោក ម៉ា រិ​ន នាយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​​និមិត្ត បាន​ប្រាប់​កោះសន្តិភាពតាម​ទូរស័ព្ទ​ថា មុន​ពេល​​​​កើត​ហេតុ​ ជន​រង​គ្រោះ​ទើប​​​​ចេញ​ពី​ហូប​ការ​​​គេនៅ​ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត លុះ​មក​ដល់​ចំណុច​កើតហេតុ​បើក​ម៉ូតូ​រេចង្កូតធ្លាក់​ផ្លូវ​ហើយ​ក៏​ដួល​បោក​ក្បាល​បាក់​.​ក​ស្លាប់ដោយ​ខ្លួនឯង ។

​​​ក្រោយ​​កើតហេតុ សព​​បុរស​រង​គ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​​សាច់ញាតិ​ដឹក​យក​ទៅ​​រៀបចំ​​​ធ្វើបុណ្យតាម​ប្រពៃណី​ ៕ ​