បុរស​ស្រវឹង​ខួប​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ត្រូវ​ចាប់ខ្លួន

ខេត្តកំពត ៖ បុរស​ស្រវឹង​ខួប​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ជុំ​គិរី​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ ធ្នូ ២០១៥ នៅ​ភូមិ​ធ្លក​យុល ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គិរី ខេត្តកំពត បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា​ បាន​ចាប់រំលោភ​កូនស្រី​គាត់​រហូត​បាន​សម្រេច​កាលពី​ម្សិលមិញ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ជុំ​គិរី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​នេះ​ជា​មនុស្ស​ស្រវឹង​ខួប​មានឈ្មោះ សំ ហិល ភេទ​ប្រុស អាយ​៤៧​ឆ្នាំ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៤​ល្ងាចម្សិលមិញ ជនសង្ស័យ​ឃ្លាត​ឱកាស​ចូល​ទៅ​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​រហូត​បាន​សម្រេច ខណៈ​ឪពុក​ម្តាយ និង​បងប្អូន​ក្មេង​ស្រី​រង​គ្រោះ​មិន​នៅផ្ទះ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕