Nancy Wu មិន​អនុញ្ញាតមិត្ត​ប្រុស ​ឲ្យ​សុំ​រៀបការ​ផ្តេសផ្តាស​

ម្ចាស់​ពានរង្វាន់​តារា​ស​ម្តែ​ង​ស្រី​ល្អ​ដាច់​គេ Nancy Wu នឹងចូលរួម​ទស្សនា​ក្នុងការ​ប្រគុំ​តន្ត្រី​ដែល ​នឹង​ប្រព្រឹត្តឡើង​ក្នុងពេល​ឆាប់ៗ​នេះ ក្នុងនាម​ជាតា​រា​កិត្តិយស ។​​មិន​ត្រឹមតែ​ប៉ុណ្ណោះ មិត្ត​ប្រុស ១ ឆ្នាំ​របស់​នាង លោក Terry Chan ក៏​ចូលរួម​សម្តែង​លើ​ឆាក​តន្ត្រី​ផងដែរ ក្នុងនាម​ជា​សមាជិក​ក្នុង​ក្រុម​ភ្លេង។

Nancy Wu មិន​អនុញ្ញាតមិត្ត​ប្រុស ​ឲ្យ​សុំ​រៀបការ​ផ្តេសផ្តាស​

ស្របពេល​ក្នុង​កិច្ចសម្ភាសន៍ អ្នកសារព័ត៌មាន​ក៏បាន​ស្នើ​ឲ្យ​រាល់​តារាៗ​ ដែល​នឹងចូលរួម​ក្នុងការ​ប្រគុំ​តន្ត្រី​នោះ​ថតរូប​ជុំគ្នា តែ​អ្វីដែល​គេ​កត់សម្គាល់​នោះ​គឺ​នាង Nancy និង មិត្ត​ប្រុស​បាន​ឈរ​យ៉ាង​ឆ្ងាយ​ពីគ្នា។ អ្នកសារព័ត៌មាន​ក៏​រក​នឹង​ស្នើ​ឲ្យ​នាង និង មិត្ត​ប្រុស​ថត​ជុំគ្នា ស្រាប់តែ​មិត្ត​ប្រុស​នាង​បាន​ដើរ​ចេញពី​ទីនោះ​យ៉ាង​លឿន ទុក​ឲ្យ​នាង Nancy ប្រឈមមុខ​ដោះស្រាយ​ម្នាក់ឯង។​

Nancy Wu មិន​អនុញ្ញាតមិត្ត​ប្រុស ​ឲ្យ​សុំ​រៀបការ​ផ្តេសផ្តាស​

​នាង​ក៏បាន​បញ្ជា​ក់លើ​រឿងនេះ​ដែរ​ថា ដោយសារតែ​នាង​ខ្មាសអៀន​ខ្លាំងពេក ។ ពេលនោះ​ដែរ អ្នកសារព័ត៌មាន​បាន​ក៏​សួរ​បន្ថែមថា ប្រសិនបើ​មិត្ត​ប្រុស​នាង​សុំ​នាង​រៀបការ​លើ​ឆាក​តន្ត្រី​នោះ តើ​នាង​នឹង​គិត​យ៉ាងណា នាង​ក៏​ឆ្លើយ​វិញ​ថា នាង​នឹងមិន​អនុញ្ញាត​ឲ្យ​រឿង​នោះ​កើតឡើង​ទេ ព្រោះ​ការងារ​គឺ​ការងារ ៕ ថា​វរិ​ទ្ធ​
​ Nancy Wu មិន​អនុញ្ញាតមិត្ត​ប្រុស ​ឲ្យ​សុំ​រៀបការ​ផ្តេសផ្តាស​

Nancy Wu មិន​អនុញ្ញាតមិត្ត​ប្រុស ​ឲ្យ​សុំ​រៀបការ​ផ្តេសផ្តាស​