​មើល​កុំព្យូទ័រ​យូរពេក តើ​នឹង​មាន​អ្វី​កើតឡើង​?

​មើល​កុំព្យូទ័រ​យូរពេក តើ​នឹង​មាន​អ្វី​កើតឡើង​?

​នៅក្នុង​ពេល​សព្វថ្ងៃ​នេះ​ដែល​មនុស្ស​កំពុងតែ​ព្រួយភ័​យ​ខ្លាច​ចាស់ មាន​របស់​មួយ​ដែល​ធ្វើឱ្យ​កាន់តែ​ឆាប់​ចាស់​លេចចេញ​ឡើង គឺ​កុំព្យូទ័រ​។ មាន​មនុស្ស​តិច​ណាស់​ក្នុង​ពេល​នេះ​ដែល​មិន​ប្រើ​កុំព្យូទ័រ ដែល​ជា​ឧបករណ៍​ទំនើប​មួយ​ដែល​មាន​ការប្រើ​កាន់តែ​ច្រើន​ឡើងៗ តាំងពី​នៅក្នុង​ការិយាល័យ​រហូត​ដល់​ទៅ​នៅ​លើ​គ្រឿង​ម៉ាស៊ីន​ផ្សេងៗ​។ ក៏ប៉ុន្តែ​មាន​ការទទួលស្គាល់​ជាទូទៅ​ថា ការ​អង្គុយ​នៅមុខ​កុំព្យូទ័រ​យូរ​ពេក​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់ ទៅវិញ​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​លើកឡើង​ថា ពន្លឺ​នៃ​អេក្រង់​កុំព្យូទ័រ​ធ្វើឱ្យ​ភ្នែក​ឆាប់​នឿយហត់ និង​ធ្វើឱ្យ​ឈឺក្បាល​។ ហើយ​ការសិក្សា​មួយ​ដែល​គេ​ចេញ​ផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី GCI Magazine កាលពី​ឆ្នាំ​២០១៣ បានបង្ហាញ​ថា ការ​អង្គុយ​នៅមុខ​កុំព្យូទ័រ​យូរ​ពេក​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​មុន​អាយុ ហើយ​ហេតុការណ៍​នេះ​វា​ឆាប់​ឬ​យូរ​ប៉ុនណា​អាស្រ័យ​ទៅតាម​ថា​តើ​កុំព្យូទ័រ​នោះ​ចាស់​ឬ​ថ្មី​ប៉ុនណា​។​

កុំព្យូទ័រ​ធ្វើឱ្យ​កើត​ស្នាម​ជាំ​ជុំវិញ​ភ្នែក​
មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​មាន​ស្នាម​ជាំ​នៅ​ជុំវិញ​ភ្នែក មាន​ជាអាទិ​គឺ​អាហារ​មិនល្អ សុខភាព​ខ្សោយ គេង​មិន​គ្រប់ ជាដើម​។ ក៏​ប៉ុន្តែ​ការ​អង្គុយ​យូរ​នៅមុខ​កុំព្យូទ័រ​ធ្វើឱ្យ​ការ​មាន​ស្នាម​ជាំ​នេះ​កាន់តែ​លឿន ហើយ​ស្បែក​ក៏​កាន់តែ​ហើម​ឡើង​ដែរ​។​

កុំព្យូទ័រ​បង្កើន​ស្នាម​ជ្រួញ​នៅ​ចុង​ភ្នែក​
ធម្មតា​ស្នាម​ជ្រួញ​នៅ​ចុង​ភ្នែក​ចាប់​លេចចេញ​ហើយ​នៅពេល​ដែល​មាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ អាស្រ័យ​ដោយ​ការ​ចាស់​ទៅ​នៃ​ស្បែក ហើយ​និង​ការ​កន្ត្រាក់​របស់​សាច់ដុំ​នៅ​ចុង​ភ្នែក​។ កាលណា​គេ​មើល​កុំព្យូទ័រ​យូរពេក វា​ធ្វើឱ្យ​ភ្នែក​ហត់ ម្ល៉ោះហើយ​ត្រូវ​ញាក់​ត្របកភ្នែក​ទ្វេដង ដល់​យូរៗ​ទៅ​វា​ធ្វើឱ្យ​មាន​ស្នាម​ជ្រួញ​នៅ​ចុង​ភ្នែក​។ ដូចគ្នា​ដែរ វា​ក៏​ធ្វើឱ្យ​ស្បែក​ចាស់​ជាទូទៅ ទៅ​ជា​ជ្រីវជ្រួញ យារ​រយាក​។​

កុំព្យូទ័រ​ធ្វើឱ្យ​ស្បែក​បាត់​សម្រស់​
បើសិន​ជា​អ្នក​មើល​រឿង​ភាពយន្ត​តាម​កុំព្យូទ័រ បើទោះបីជា​ដាក់​កុំព្យូទ័រ​នោះ​លើ​ទម្រ​អ្វីមួយ ឬ​ដាក់​លើ​ជើង​ក៏ដោយ កម្តៅ​របស់​កុំព្យូទ័រ​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ប្រែ​ពណ៌​បាត់​អស់​សម្រស់​។ គឺ​ជា​ជំងឺ​រលាក​ស្បែក ដែល​ធ្វើឱ្យ​ស្បែក​ទៅ​ជា​មាន​ពណ៌​ត្នោត​ខ្ចី​។​

កុំព្យូទ័រ​ធ្វើឱ្យមាន​អា​លែ​ហ្ស៊ី​ស្បែក​
គេ​បាន​រកឃើញថា អេក្រង់​របស់​កុំព្យូទ័រ​បង្កើតបាន​ជា​ដែន​អេឡិកត្រូ​ស្តាទិ​កមួយ ដែល​ទាក់ទាញ​ធូលី​ដី​ឱ្យ​មក​នៅ​កកកុញ​លើ​ស្បែក ធ្វើឱ្យ​ស្បែក​ស្ងួត ហើយ​ទៅ​ជារ​មាស់​។​

កុំព្យូទ័រ​ធ្វើឱ្យ​ស្បែក​ទៅជា​ស្រ​អាប់​
ការធ្វើការ​ជាមួយ​កុំព្យូទ័រ​យូរ​ពេល​ពេក​ធ្វើឱ្យ​ស្បែក​ទៅ​ជា​ស្រអាប់ មិន​រលាស់ ដោយ​មក​ពី​កង្វះ​ចរន្តឈាម​រត់ ធ្វើឱ្យ​ស្បែក​ចាស់​មុន​អាយុ​។​

តើ​ត្រូវធ្វើ​ដូច​ម្តេចទៅ​?
គេ​មិន​អាច​ខ្វះ​កុំព្យូទ័រ​បានទេ​នៅក្នុង​ពេល​សព្វថ្ងៃ​នេះ តែ​ត្រូវ​កុំ​អង្គុយ​នៅមុខ​អរ​ក្រង់​យូរពេក​។​
-​    ​ត្រូវ​សម្រាក​ឱ្យបាន​ញឹកញាប់ ដោយ​ងើប​ដើរចេញ ឬ​បែរមុខ​ចេញពី​អេក្រង់​មួយសន្ទុះ និង​ផឹកទឹក​ឱ្យ​ច្រើន​។​
-​    ​កាត់បន្ថយ​វិបាក​របស់​កុំព្យូទ័រ​ដោយ​ទាញ​ក ងាក​ចុះឡើង ងើប​មើល​ទៅលើ ឱ្យបាន​២០​វិនាទី​។​
-​    ​ដាក់​អេក្រង់​ប្រឆាំង​ចំណាំង​ពី​លើ​ស្គ្រីន​កុំព្យូទ័រ ដើម្បី​កាត់បន្ថយ​កាំរស្មី​សិប្ប​និមិត្ត​។​
-​    ​រៀបចំ​កន្លែង​ធ្វើកា​រយ៉ា​ង​ណា​កុំឱ្យ​ភ្នែក​អាច​ងាយ​ស្រួល​នឹង​ងាក​ចេញពី​អេក្រង់​។​
-​    ​លាប​ក្រែមការពារ​កម្តៅថ្ងៃ​ដើម្បី​ជៀសវាង​ចេញ​អុជៗ​លើ​មុខ​។​
-​    ​កុំ​អង្គុយ​ជិត​កុំព្យូទ័រ​ខ្លាំងពេក ហើយ​ឧស្សាហ៍​ជូត​ធូលី​ចេញ​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។