របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​

របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​

​កុំ​ថា​ឡើយ​តែ​ឪពុកម្តាយ សូម្បី​តែ​អ្នក​ដទៃ​ក៏​ចង់​ដឹង​ដែរ​ថា តើ​ទារក​ដែល​នឹង​កើត​ក្នុង​ពេលខាងមុខ​នោះ​ជា​កូន​ប្រុស​ឬ​កូនស្រី​។ នៅក្នុង​ពេល​សព្វថ្ងៃ​នេះ ដែល​បច្ចេកវិទ្យា​ទំនើប​មាន​ការរីកចម្រើន​ខ្លាំង រួម​ទាំង​រូបសាស្ត្រ​ក្នុង​វេជ្ជសាស្ត្រ​ផង យើង​អាច​ដឹង​បាន​អំពី​ភេទ​របស់​ទា​រកបាន​ដោយ​ការឆ្លុះ​អេកូ ដែល​មាន​ទាំង​ពណ៌​ទៅទៀត​នោះ គ្រាន់តែ​ថា​ទាល់តែ​ដល់​គភ៌​ក្នុង​សប្តាហ៍​ទី​២០​ទើប​អាច​ពិនិត្យ​មើលឃើញ​បាន​ច្បាស់​។​

​កាលពី​សម័យ​មុន​ដែល​នៅ​មិនទាន់មាន​ម៉ាស៊ីន​ឆ្លុះ​អេកូ​ទេ គេ​ប្រើ​វិធី​ទស្សន៍ទាយ​ប្លែកៗ​អំពី​ភេទ​របស់​ទារក ដែល​គួរឱ្យ​ចង់​សើច​ព្រោះ​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​បន្តិច​ណា​សោះ​ទេ ក៏ប៉ុន្តែ​ជួនកាល​ក៏​ត្រូវ​របស់​គេ​ដែរ​។​

១- ការ​ទស្សន៍ទាយ​តាម​ចំណង់​ញ៉ាំ​ចំណី​របស់​ម្តាយ​
 
​នារី​ជា​ម្តាយ​មាន​ការចង់​ញ៉ាំ​ចំណី​ប្លែកៗ​អាស្រ័យ​ដោយ​មក​ពី​បាត់​សមតា​អ័រម៉ូន ហើយ​ប្រភេទ​ចំណី​ដែល​នាង​ចង់​នោះ​អាច​ឱ្យ​គេ​កំណត់​ភេទ​របស់​ទា​រកបាន​។ ជាទូទៅ បើ​ម្តាយ​ចង់​ញ៉ាំ​ផ្អែម កូន​នោះ​អាច​ជា​កូនស្រី​ហើយ តែ​បើ​នាង​ចង់​ញ៉ាំ​ប្រៃ កូន​នោះ​ជា​កូនប្រុស​។​
២- ការ​ចាញ់កូន​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​តាម​ធម្មតា​នារីៗ​ដែល​ចាប់ផ្តើម​មានគភ៌​តែងតែ​ចង់​ក្អួតចង្អោរ​នៅ​ពេល​ព្រឹក ដែល​ខ្មែរ​យើង​ហៅ​ថា​ចាញ់​កូន​។ តាម​ការ​ចំណាំតែ​រៀងៗ​ខ្លួន អ្នក​ខ្លះ​អាច​មាន​ការ​ចាញ់កូន​ខ្លាំង​បើ​ទារក​ក្នុង​ផ្ទៃ​នោះ​ជា​កូនប្រុស (​អ្នកខ្លះ​ចាញ់​កូនស្រី​ជាង​) ហើយ​បើ​មិនសូវ​ចាញ់កូន​ទេ ទារក​នោះ​ភេទ​ស្រី​។​
៣- ទីតាំង​គភ៌​ក្នុង​ពោះ​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​បើ​ពោះ​ធ្លាក់​មក​ក្រោម កូនប្រុស​។ បើ​ពោះធំ​ទៅ​ខាង​លើ កូនស្រី​។​
៤- ការ​ចំណាំ​តាម​ប្រតិទិន​ចិន​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​ប្រតិទិន​នេះ ពួក​ចិន​ប្រើ​អស់​ពេល​ជាង​៧០០​ឆ្នាំ​មកហើយៗ​អាច​ទស្សន៍ទាយ​ភេទ​ទារក​មិនសូវ​ជា​ខុស​ទេ ដោយ​ពិនិត្យ​មើល​ថ្ងៃ​ខែ​ដែល​អំប្រ៊ីយ៉ុង​ក​កំណើត​។ គេ​ក៏ប្រប្រាស់​វា​ដើម្បី​ឱ្យ​មាន​កូន​តាម​ចំណង់ ផងដែរ​។
៥- ចង្វាក់​បេះដូង​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​វិធី​នេះ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​បន្តិច​។ គេ​ធ្វើ​តេស្ត Doppler foetal វាស់​ចង្វាក់បេះដូង​របស់​ទារក​ក្នុងផ្ទៃ​។ បើ​ចង្វាក់បេះដូង​ស្មើនឹង 140 BPM ទារក​នោះ​ជា​កូនស្រី តែបើ​ចង្វាក់បេះដូង​ទាប​ជាង 140 BPM គឺជា​កូន​ប្រុស​។​
៦- ការចេញ​ពង​ខ្ទុះ​លើ​ស្បែក​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​គេ​និយាយថា​កូនស្រី​តែងតែ​ដណ្តើមយក​សោភ័ណភាព​របស់​ម្តាយ ម្ល៉ោះហើយ​នឹង​ធ្វើ​ឱ្យ​ម្តាយ​មាន​ចេញ​ពង​ខ្ទុះ​លើ​ស្បែក ឬ​មាន​ស្បែក​ឡើង​ស្រអាប់​។​
៧- ការ​បូល​ចិញ្ចៀន​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​ដោះ​ចិញ្ចៀន​អាពាហ៍ពិពាហ៍​យក​មក​ច​ង​ខ្សែ រួច​ដាក់​បូល​ពីលើ​ពោះ​ម្តាយ​ដែល​គេង​ផ្ងារ​។ បើ​ចិញ្ចៀន​ធ្វើ​ចលនា​ទៅមុខ​ទៅក្រោយ ទារក​នោះ​ជា​កូនស្រី​។ បើ​ចិញ្ចៀន​ធ្វើ​ចលនា​ជា​រង្វង់ កូន​នោះ​ប្រុស​។​
៨- របៀប​លើកដៃ​បង្ហាញ​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​ដោយ​មិន​ឱ្យ​ម្តាយ​ដឹងខ្លួន គេ​ប្រាប់​ឱ្យ​នាង​បង្ហាញ​ដៃ​មក​មើល​។ បើ​នាង​ហុចដៃ​ដោយ​ផ្កាប់​បាតដៃ​ទៅ​ក្រោម កូន​នោះ​ប្រុស​។ តែបើ​ម្តាយ​ហុចដៃ​ផ្ងារ កូនស្រី​។​
៩- ទាយ​តាម​យល់សប្តិ​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​បើ​ម្តាយ​យល់សប្តិ​ថា​បាន​កូនប្រុស កូន​នោះ​ស្រី​ទេ ហើយ​ផ្ទុយ​មកវិញ​។​
១០- មើល​ដោះ​ម្តាយ​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​បើ​ដោះ​ឆ្វេង​ឡើង​ធំ​ជាង​ដោះ​ខាងស្តាំ កូន​នោះ​ប្រុស ហើយ​ផ្ទុយ​មកវិញ​។​
១១- ទាយ​តាមរយៈ​កូនក្មេង​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​អ្នកខ្លះ​គេ​ជឿ​ថា​កូន​ក្មេង​អាច​ប្រាប់​ឱ្យដឹង​ពី​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ​បាន​។ បើ​ក្មេងប្រុស​ស្រលាញ់​ពោះ​ដែល​មានគភ៌ កូន​នោះ​ស្រី បើ​ផ្ទុយ​មកវិញ កូន​នោះ​ប្រុស​។​

ខ្មែរ​យើង​ច្រើន​យក​ក្មេង​ឱ្យមក​ជាន់​ពោះ​៖ បើ​ទារក​ក្នុង​ផ្ទៃ​ប្រុស ក្មេងស្រី​មិន​ហ៊ាន​ជាន់​ជើង​ពីរ​ទេ ជាន់​ជើង​តែមួយ​។​
១២- ការប្រើ​ខ្ទឹមស​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​បើ​ម្តាយ​ញ៉ាំ​ខ្ទឹមស​ទៅ​មាន​ក្លិន​សាយភាយ​ចេញ​តាម​ស្បែក កូន​នោះ​ប្រុស បើ​ពុំនោះ​ទេ​កូន​នោះ​ស្រី​។​
១៣- ចម្លើយ​របស់​កូនសោរ​
 របៀប​កំណត់​រក​ភេទ​ទារក​ក្នុង​ផ្ទៃ​ដោយ​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​
​បោះ​កូនសោរ​ទៅ រួច​ចាប់​រើសយក​មក​វិញ​ដោយ​កុំ​មើល​។ បើ​ចាប់​ចំ​ក្បាល​កូនសោរ កូនប្រុស​។ តែ​បើ​ចាប់​ចំ​ចុង​កូនសោរ កូនស្រី​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។