អាវុធហត្ថ ស្រុកខ្សាច់ កណ្តាល បង្ក្រាប ក្រុមចោរ បានពីរនាក់ ឯម្នាក់ទៀត រត់រួច ក្រោយពីប្លន់ ម៉ូតូពលរដ្ឋ

កណ្តាល៖កម្លាំងអាវុធហត្ថ ស្រុកខ្សាច់កណ្តាល នៅម៉ោងប្រមាណ ៩៖៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការ បង្ក្រាបជនសង្ស័យ ពីរនាក់ ក្នុងសកម្មភាព ប្លន់ម៉ូតូ ប្រជាពលរដ្ឋ នៅចំណុចផ្លូវលំ ភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយឡែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

អាវុធហត្ថ ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ សេង ប្រុស ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិកោះចំការ ឃុំបឹងសាឡាង ស្រុកកំពង់ត្រាច ខេត្តកំពត និងទី២.ឈ្មោះ គឿន ចាន់ធឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកោះកុង ឯម្នាក់ដែលបានរត់គេចខ្លួន ឈ្មោះ ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅខេត្តតាកែវ។

មន្ត្រីអាវុធហត្ថ បានបន្តទៀតថា ជនសង្ស័យបានជិះម៉ូតូចំនួន ២គ្រឿង ធ្វើសកម្មភាព ស្រែកគំរាម និងធាក់ផ្តួល ម៉ូតូជនរងគ្រោះ ឈ្មោះ ទិន ប៊ុនហៃ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរនិស្សិត ជនជាតិខ្មែរ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយពីធ្វើសកម្មភាពរួច កម្លាំងអាវុធហត្ថស្រុក ទទួលបានព័ត៌មាន ក៏ចេញកម្លាំង ប្រតិបត្តិការតាមចាប់ ហើយក៏បានឃាត់ខ្លួនជនសង្ស័យ បាន ២នាក់ នៅចំណុច ភូមិ ព្រៃចាស់ ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។     

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង កងរាជអាវុធហត្ថខេត្តកណ្តាល កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី រួមនឹងបន្តតាមស្រាវជ្រាវស្វែងរកមុខសញ្ញាជាប់ពាក់ព័ន្ធ៕

អាវុធហត្ថ ស្រុកខ្សាច់ កណ្តាល បង្ក្រាប ក្រុមចោរ បានពីរនាក់ ឯម្នាក់ទៀត រត់រួច ក្រោយពីប្លន់ ម៉ូតូពលរដ្ឋ

អាវុធហត្ថ ស្រុកខ្សាច់ កណ្តាល បង្ក្រាប ក្រុមចោរ បានពីរនាក់ ឯម្នាក់ទៀត រត់រួច ក្រោយពីប្លន់ ម៉ូតូពលរដ្ឋ