ក្រុម MFCL-All Star ចាប់ផ្ដើម ប្រមូលផ្ដុំត្រៀមជួប Asian All Star ចុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រុមកីឡាករ  នៃលីកកំពូលកម្ពុជា (ក្រុម MFCL-All Star)បានធ្វើការប្រមូលផ្ដុំ ថ្ងៃដំបូងនាព្រឹក ថ្ងៃទី២៥ ខែធ្នូនេះ ដើម្បីធ្វើហ្វឹកហាត់ត្រៀម ប្រកួតបាល់ទាត់សប្បុរសធម៌ ជាមួយក្រុមកីឡាករ ជនជាតិអាស៊ី ដែលប្រកប អាជីព បាល់ទាត់នៅកម្ពុជា (Asian All Star) នៅលើទីលានពហុកីឡដ្ឋាន កងយោធពលខេមរភូមិ (ស្ដាតចាស់) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ចុងសប្ដាហ៍នេះ ដើម្បីរកប្រាក់កម្រៃជួយ ដល់កុមារក្រីក្រក្នុងប្រទេសកម្ពុជា។

លោក ភា សុភ័ក្ត្រា គ្រូបង្វឹកដឹកនាំក្រុម MFCL-All Star បានថ្លែងថា ការប្រមូលផ្ដុំថ្ងៃដំបូងនេះ កីឡាករមិនទាន់ មកជុំគ្នាទេ ព្រោះខ្លះជាប់កាតព្វកិច្ចជាមួយក្លឹបរបស់ខ្លួន។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី លោកនៅតែអគុណ ចំពោះ សន្ដានចិត្តដ៏ល្អរបស់កីឡាករគ្រប់រូបដែលខំចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមជាមួយក្រុម MFCL-All Star ដើម្បីចូលរួមប្រកួតបាល់ទាត់សប្បុរសធម៌នាចុងសប្ដាហ៍នេះ ។

លើសពីនេះលោកបានសម្ដែងសេចក្ដីរីករាយជាខ្លាំងចំពោះក្រុមការងារ Kid Project បានបង្កើតឲ្យមានជំនួប មិត្តភាព ខាងលើ ក្នុងគោលបំណងស្វែងរកប្រាក់កម្រៃជួយកុមារកំព្រា និងក្រីក្រក្នុងប្រទេសកម្ពុជា ។

ក្នុងនាមកីឡាករ និងក្រុមការងារដែលត្រៀមរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌នាពេលខាងមុខ លោករំពឹងថា ប្រជាពលរដ្ឋ និងអ្នកគាំទ្រនឹងចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីរួមចំណែកជួយកុមារ ដែលកំពុងជួបការ លំបាក នៅកម្ពុជា។

គួរបញ្ជាក់ថា ការប្រកួតសប្បុរសធម៌នេះនឹងធ្វើឡើងនាវេលាម៉ោង ៣ រសៀល នៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះ ដោយតម្លៃសំបុត្រចូលរួមទស្សនាមានតម្លៃត្រឹម ៥ពាន់រៀលប៉ុណ្ណោះ ប៉ុន្ដែប្រាក់ទទួលបានពីការលក់សំបុត្រនេះ នឹងផ្ដល់ជូនដល់អង្គការពាក់ព័ន្ធមួយចំនួន ដើម្បីយកទៅជួយដល់កុមារជួបការលំបាកនានា ៕