នារី មុខដូច Kim Kardashian ប្រាប់ថានេះ ជាមុខមាត់ ធម្មជាតិ របស់នាង

អាមេរិក៖ ស្ត្រីវ័យ២០ឆ្នាំ ម្នាក់ឈ្មោះ Kamilla Osman ដែលកំពុងធ្វើឲ្យផ្អើល បណ្តាញសារព័ត ដោយ សារនាងមានមុខមាត់ដូចម៉ូដែលវ័យ៣៥ឆ្នាំ Kim Kardashian នោះបានជួបសម្ភាសជាមួយទស្សនាវដ្តី People  ។

ព័ត៌មានពីទស្សនាវដ្តីPeople បានឲ្យដឹងនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៥នេះ ថាស្ត្រីជនជាតិកាណាដា Kamilla Osman ដែលក្លាយជាតារាក្នុង Instagram ក្នុងរយៈពេលដ៏ខ្លីព្រោះមានមុខមាត់ដូចតារាម៉ូ ដែលនាង Kim Kardashian ពេលជួបសម្ភាស បាននិយាយថាខ្លួនគ្មានចេតនាតុបតែង ឬ កែកុនឲ្យមាន មុខដូចតារាល្បីនោះទេ គឺនាងមានមុខមាត់បែបនេះពីធម្មជាតិ ហើយស្រីស្អាតរូបនេះបានបន្ថែមថា នាងមិន នឹកស្មានថាមុខរបស់នាងធ្វើឲ្យផ្អើលបណ្តាញអ៊ីនធ័រ ឬសារព័ត៌មានបែបនេះទេ ។

ពេលសួរថា តើមានអ្នកភ្ញាក់ពេលបានឃើញនាងផ្ទាល់ទេ? ស្រីស្រស់ Kamilla Osman បានឆ្លើយថា “ចាំបានកាលមានអាយុ១៥ឆ្នាំ ពេលខ្ញុំទៅផ្សាទំនើប មានមនុស្សស្រីម្នាក់ដើរ តាមខ្ញុំដើម្បីព្យាយាមប្រាប់ថា ខ្ញុំមានមុខដូចKim Kardashian ហើយសុំថតរូបជាមួយខ្ញុំទៀតផង តែពេលនោះខ្ញុំមិនចំឡែកចិត្តទេ ព្រោះ មនុស្សស្រីជាច្រើនមានមុខមាត់ស្រដៀងគ្នា ” ។

នាង Kamilla Osman បានបន្តថា“ខ្ញុំយល់ថា Kim Kardashian ជាមនុស្សស្រីស្អាតនិងមានសម្ថភាព ដូចច្នេះខ្ញុំសប្បាយចិត្តពេលគេថាខ្ញុំមុខដូចនាង ប៉ុន្តែក្នុង Instagram ខ្ញុំក៏ទទួលរងការរិះគន់ផងដែរ ដោយ អ្នកខ្លះ គិតថាខ្ញុំចង់បន្លំជាតារាល្បី តែការពិតទៅខ្ញុំមិនមានបំណងទេ ហើយខ្ញុំដូច Kim ប្រហែលមកពី ស្បែក សក់ និងភ្នែករបស់ពួកយើងប្រហាក់ប្រហែលគ្នា” ។

នារី មុខដូច Kim Kardashian ប្រាប់ថានេះ ជាមុខមាត់ ធម្មជាតិ របស់នាង