កំពូលតារា ចម្រៀងកូរ៉េ CL លេចមុខជាមួយ ប្អូនស្រីដ៏ស្រស់ស្អាត សម្រាប់ទស្សនាវដ្តី ‘W’

កូរ៉េ៖ កំពូលតារាចម្រៀង កូរ៉េមេក្រុម2NE1 កញ្ញា CL ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយ បង្ហាញមុខ ប្អូនស្រស់ស្អាតនៅលើ បណ្តាញទំនាក់ទំនងផ្ទាល់ខ្លួន មិនតែប៉ុណ្ណោះស្រីស្រស់ Lee Harin ថែមទាំង លេចមុខជាមួយបងស្រីលើទស្សនាវដ្តី 'W' ទៀតផង។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងថារូបភាពសម្រាប់ទស្សនា'W' លេខថ្មីនេះដែរតារាចម្រៀងវ័យ២៤ឆ្នាំCL បាននិយាយថា “ នេះជាពេលវេលាដ៏ល្អមួយសម្រាប់ខ្ញុំនិងប្អូនស្រី ហើយជាលើកទីមួយសម្រាប់នាង ដំបូងខ្ញុំបារម្ភ តែការពិត Harin ធ្វើបានយ៉ាងល្អ ខ្ញុំសប្បាយចិត្ត” ។

ប្អូនស្រីរបស់នាងCL ដែលទើបតែត្រូវបង្ហាញមុខនាពេលថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រ សរសើរនិងលើកឡើងថា ស្រស់ស្អាត មិនចាញ់តារាខណៈដែលCL ហាក់ចង់ឲ្យប្អូនស្រីប្រឡូកក្នុងវិស័យសិល្បៈដូចជារូបនាង៕

កំពូលតារា ចម្រៀងកូរ៉េ CL លេចមុខជាមួយ ប្អូនស្រីដ៏ស្រស់ស្អាត សម្រាប់ទស្សនាវដ្តី 'W'

កំពូលតារា ចម្រៀងកូរ៉េ CL លេចមុខជាមួយ ប្អូនស្រីដ៏ស្រស់ស្អាត សម្រាប់ទស្សនាវដ្តី 'W'

កំពូលតារា ចម្រៀងកូរ៉េ CL លេចមុខជាមួយ ប្អូនស្រីដ៏ស្រស់ស្អាត សម្រាប់ទស្សនាវដ្តី 'W'