៧ រឿង លើ​គ្រែ​ដែល​ស្ត្រី​ចង់​ឲ្យ​បុរស​យល់ចិត្ត

 

​កាលពីពេល​ពី​ថ្មីៗ​នេះ ទីប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជីវិត​ផ្លូវភេទ​ដ៏​ល្បីល្បាញ​ជនជាតិ​ឥណ្ឌា គឺ​លោក រាជ បូ​ហាន់ សុង ( Raj Bohan Song ) បាន​សរុប​របាយការណ៍​ស្តី​ព្រី​ស្តី​ដែល​ចង់​ឲ្យបុរស​យល់ចិត្ត​ពី​អាថ៌កំបាំង​នៃ​ជីវិត​ផ្លូវភេទ​ដូចខាងក្រោម ។​

១ – ការប្រាស្រ័យ​ទាក់ទង​ល្អជា​ឱសថ​ទិព្វ​
​ស្ត្រី​ភាគច្រើន​ត្រូវបាន​គេ​រកឃើញថា ការសន្ទនា​គ្នា​ដែលមាន​ភាព​ល្អូកល្អិន​អាចជា​ការចាប់ផ្តើម​យ៉ាង​ល្អ​នៃ​ការ​រួមភេទ​របស់​ពួកនាង ។ ដូច្នេះ​អ្នក​អាច​សាកល្បង​សាសង​គ្នា​នៅពេល​ដើរ​កម្សាន្ត ឬ​នៅពេល​សម្រាក​ដោយនិយាយ​ប្រាប់​នាង​ថា ជម្រៅ​ចិត្ត​នៃ​ការស្រឡាញ់​របស់​អ្នក​លើ​រូបនាង គឺមាន​កម្រិត​ខ្ពស់​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ព្រោះ​ការសម្តែង​ភាពស្និទ្ធស្នាល​បែបនេះ គឺជា​ឱសថ​ទិព្វ​សម្រាប់​ជីវិត​ផ្លូវភេទ ។​

៧ រឿង លើ​គ្រែ​ដែល​ស្ត្រី​ចង់​ឲ្យ​បុរស​យល់ចិត្ត

២ – ស្ត្រី​ជាច្រើន​មិនមាន​ទំនុកចិត្ត​លើ​ឫកពា​ខ្លួនឯង
​មាន​ស្ត្រី​ជាច្រើន​តែង​បារម្ភ​ខ្លួនឯង​ថា ក្រោយពេល​រៀបការ​ហើយនឹង​បាត់បង់​ឥទ្ធិពល​ទាក់ទាញ​ជា​បណ្តើរៗ​ដូច្នេះ​នាង​បានត្រឹមតែ​យល់ព្រម​ដោះ​សម្លៀកបំពាក់​ក្រោយពេល​បិទ​ភ្លើង​ប៉ុណ្ណោះ ​។ ក្នុងករណីនេះ​បុរស​គួរ​ចេះសង្កេតមើល​ក្តីកង្វល់​របស់​នាង ហើយ​បន្ទាប់មក​ត្រូវ​ចេះ​សរសើរ ព្រមទាំង​សម្តែង​ការស្រឡាញ់​ថ្នាក់ថ្នម​នាង ដើម្បី​ឲ្យ​នាង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ឡើងវិញ ។​

៧ រឿង លើ​គ្រែ​ដែល​ស្ត្រី​ចង់​ឲ្យ​បុរស​យល់ចិត្ត

៣ – ជីវិត​ផ្លូវភេទ និង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​មិនអាច​កាត់ផ្តាច់​ពីគ្នា​បានទេ​
​ជារឿយៗ​បុរស​តែង​បែងចែក​ជីវិត​ផ្លូវភេទ និង ភាព​តានតឹង​ចំពោះ​ការងារ​ដ៏​មមាញឹក​ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ​សម្រាប់​ស្ត្រី​មិនអាច​ឡើយ ពេញ​មួយថ្ងៃ​ពួកនាង​ត្រូវការ​អារម្មណ៍ល្អ និង បទពិសោធ​ដើម្បី​បំពេញ​បំណងប្រាថ្នា​របស់ខ្លួន​សម្រាប់​ជីវិត​ផ្លូវភេទ ។ ដូច្នេះ​អ្វីដែល​ប៉ះពាល់​ដល់​អារម្មណ៍ និង ប្រតិកម្ម​របស់​នាង​ពេល​បើកឆាក​ប្រយុទ្ធ​នៅលើ​គ្រែ គឺ​មិនសូវ​យកចិត្តទុកដាក់​សម្តី​គ្រោតគ្រាត និង ការរិះគន់​ផ្សេងៗ​ទេ ។​

៧ រឿង លើ​គ្រែ​ដែល​ស្ត្រី​ចង់​ឲ្យ​បុរស​យល់ចិត្ត

៤ – ការ​ឈានដល់​ចំណុចកំពូល​មិនមែនជា​ភាពចាំបាច់​
​មាន​បុរស​ជាច្រើន​យល់ឃើញថា ដើម្បី​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ គឺ​ត្រូវតែ​ធ្វើ​ឲ្យ​ដៃគូ​ឈានទៅដល់​ចំណុច កំពូល ហើយ​បំណង​បែបនេះ​ពិតជា​ល្អ​ប្រពៃ​ណាស់ ប៉ុន្តែ​មិនមែន​ល្អ​គ្រប់​ពេលនោះ ប្រសិនបើ​ចង់​ឈានដល់​ចំណុចកំពូល​គ្រប់ពេលនោះ​សម្ពាធ​ធ្ងន់ធ្ងរ​អាច​ធ្លាក់​មកលើ​នាង​ជាមិនខាន​ដើម្បី​ផ្គាប់ចិត្ត​ដៃគូ​នាង​វិញ ។​

៥ – ការរួម​ភេទ​ដោយ​ប្រិតប្រៀង​ជាការ​ដាក់​សម្ពាធ​
​ការ​រួមភេទ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ទើប​នាំមក​នូវ​ភាពសុខដុមរមនា ប៉ុន្តែ​មាន​បុរស​មួយចំនួន​តែង​ប្រិតប្រៀង​នៅពេល​រួមភេទ​ម្តងៗ​ដែលជា​ការដាក់​សម្ពាធ​សព្វបែបយ៉ាង​ទាំងសងខាង ។​

៧ រឿង លើ​គ្រែ​ដែល​ស្ត្រី​ចង់​ឲ្យ​បុរស​យល់ចិត្ត

៦ – ការ​បបោសអង្អែល​ថ្នាក់ថ្នម
​ស្ត្រី​ចូលចិត្ត​ការ​ឱបក្រសោប និង ថើប​ថ្នមៗ​បែប​រ៉ូ​មែន​ទិ​ក ប៉ុន្តែ​មាន​បុរស​ជាច្រើន​មិនបាន​បំពេញ​បំណង​របស់​នាង​ឡើយ ។ ម្យ៉ាងទៀត​ស្ត្រី​ក៏​អាច​សម្តែង​ទឹកមុខ​ពេញចិត្ត​រាល់​សកម្មភាព​រប​ស់បុ​រស​ដែល​បានធ្វើ​មកលើ​នាង​ដែរ ។​

៧ – ភាពកក់ក្តៅ​ក្រោយពេល​រួមភេទ​មាន​សារសំខាន់​ណាស់
​ក្រោយពេល​រួមភេទស្ត្រី​ត្រូវការ​ភាពកក់ក្តៅ​ខ្លាំងណាស់ ប៉ុន្តែ​ដោយសារតែ​មូលហេតុ​សរីរ​រា​ង្គ​ទើប​មាន​បុរស​ជាច្រើន​ក្រោយពេល​រួមភេទ​រួច​ក៏​គេង​លក់​តែម្តង ។ បើ​មាន​បែបនេះ​អ្នក​មិនត្រូវ​រំខាន ឬ​ស្តីបន្ទោស​ដៃគូ​ឡើយ ទុក​ឲ្យ​ដៃគូ​គេង​លង់លក់​ឱ្យបាន​ស្រួល​ចុះ ព្រោះនេះ​ជា​ទម្លាប់​អាក្រក់​របស់គេ ៕​គ​.​ឡេង​ ​

៧ រឿង លើ​គ្រែ​ដែល​ស្ត្រី​ចង់​ឲ្យ​បុរស​យល់ចិត្ត
​ ​ ​ ​ ​ ​ ​ ​ ​