ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ចងករ​សម្លាប់ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់​

​ខេត្ត​ព្រះសីហនុ​៖ សព​យុវជន​វ័យក្មេង​ម្នាក់ ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ចងករ​សម្លាប់ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់ បង្កអោយមាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៥ និង​១០​នាទី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​ស្ថិត​ក្នុងភូមិ​ព្រៃនប់ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ថា ក្មេងប្រុស​ចងក​សម្លាប់​ខ្លួន​នោះ​ឈ្មោះ ស៊ូ រ៉ុង ភេទ ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ សង្ស័យ​តូចចិត្ត​មាន​ជំងឺ​ក្តៅខ្លួន​ជាប្រចាំ​ថ្ងៃនោះ បាន​ដាច់ចិត្ត​យក​ខ្សែភ្លើង​មក​ចងក​ភ្ជាប់​ជាមួយ​ឈើ​មេ​ដំបូលផ្ទះ​សម្លាប់ខ្លួន ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​នៅ​ម៉ោង​ជិត​៣​រសៀល​ថ្ងៃទី​២៥ ខែធ្នូ​នេះ​។​ក្រោយ​ការពិនិត្យ​រួចរាល់ រួច​សមត្ថកិច្ច​បានប្រគល់ សាកសព​ទៅអោយ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​៕ សមុទ្រ​ខៀវ​ ​

KA-27-12-2015-08