លោក ពូ​ទីន ក្លាយជា​តារា​ជាមួយនឹង​រូបថត​ដោះអាវ​នៅលើ​ប្រតិទិន​ឆ្នាំ​២០១៦

​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន បាន​ក្លាយជា​តារា​សារជាថ្មី​ជាមួយនឹង​រូបថត​ដោះអាវ រួមទាំង​សកម្មភាព​ផ្សេងៗ​នៅលើ​ប្រតិទិន​ឆ្នាំ​ថ្មី «A Year With the President of Russia» ដែល​កំពុង​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សា​។​

​ប្រតិទិន​ឆ្នាំ​ថ្មី ២០១៦ បង្ហាញ​រូបថត​របស់លោក ពូ​ទីន ដែលមាន​សកម្ម​ភាពខុសៗ​គ្នា () ហើយ​ទីតាំង​នៃ​ការថត​ភាគច្រើន ត្រូវបាន​បុរស​ជើង​ខ្លាំង​រុស្ស៊ី ជ្រើសរើស​ដោយផ្ទាល់​។​
លោក ពូ​ទីន ក្លាយជា​តារា​ជាមួយនឹង​រូបថត​ដោះអាវ​នៅលើ​ប្រតិទិន​ឆ្នាំ​២០១៦
​កាលពី​ឆ្នាំ​២០០៨ លោក ពូ​ទីន ក៏​ធ្លាប់​ថតរូប​ដោះអាវ​ផងដែរ នៅ​គេហដ្ឋាន​របស់លោក​ក្នុង​តំបន់ Novo Ogaryovo ដោយ​លោក​បាន​ជិះ​នៅលើ​ខ្លា​ញី​មួយ​ក្បាល​។ នៅ​ឆ្នាំ​២០១០ លោក​បានផ្តល់​បទ​សម្ភា​ស​នៅលើ​កម្មវិធី​ទូរទស្សន៍​មួយ​ថា លោក​ចូលចិត្ត​សត្វ​ខ្លាំងណាស់ ជាពិសេស​សត្វ​ឆ្កែ​។​

​បន្ថែម​ពីលើ​នេះ លោក​បាន​អះអាងថា លោក​ពេញចិត្ត​តែ​ស្ត្រី​រុស្ស៊ី​តែប៉ុណ្ណោះ ពីព្រោះ​ស្ត្រី​រុស្ស៊ី ជា​មនុស្ស​ខ្លាំង និង​មាន​សមត្ថភាព​ខ្ពស់​៕