៦ អាហារ​បំផ្លាញ​សមត្ថភាព​ផ្លូវភេទ​

​យើង​បានដឹង​ពី​អាហារ​បំប៉ន​សិច ៦ រួចហើយ លើក​នេះ​យើង​ងាក​មក​មើលថា តើ​មាន​អាហារ​ណាខ្លះ​ដែល​បំផ្លាញ​សុខភាព​ផ្លូវភេទ​វិញ​ម្តង ?

១ – សុរាមេរ័យ​
​ច្បាស់​ណាស់​ថា ពាក្យ​សុរាមេរ័យ​នៅទីនេះ​គឺ​យើង​សំដៅ​យកតែ​ស្រា និង ស្រា​បៀរ​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ផឹក ព្រោះ​ភេសជ្ជៈ​ប្រភេទ​នេះ​មាន​ត្រៃ​គ្លី​សឺ​រ៉ៃ​ក្នុង​បរិមាណ​មួយ​ច្រើន ដែល​អាច​បង្ក​ធ្វើឱ្យ​កើតរោគ​ស្ទះ​សរសៃឈាម​បេះដូង ឬ រោគ​ទឹកនោមផ្អែម ហើយ​ប្រឈម​ចំពោះ​អាការ​ខ្សោយ​សិច​បាន​ទៀតផង ។​

៦ អាហារ​បំផ្លាញ​សមត្ថភាព​ផ្លូវភេទ​

២ – អាហារ​បំពង​ស្រួយៗ​
​អាហារ​បំពង​ស្រួយៗ​ច្រើនតែ​សម្បូរ​ទៅដោយ​ខ្លាញ់​ឆ្អែត​ដែលជា​គ្រោះថ្នាក់​ដល់​សុខភាព ក្នុងនោះ​រួមមាន មាន់​ចៀន ចេកចៀន ដំឡូង​ចៀន ដំឡូងបារាំង​ចៀន​… ជាដើម ។ អាហារ​អស់ទាំង​នេះ​សុទ្ធតែជា​ប្រភព​ប្រមូលផ្តុំ​ខ្លាញ់​ត្រៃ​គ្លី​សឺ​រ៉ៃ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ញ៉ាំ​អាហារ​អស់ទាំង​នេះ​ញឹកញាប់​ក៏​នឹង​ប្រឈម​ទៅនឹង​រោគ​សរសៃ​ឈាមកក រោគ​ធាត់ រោគ​ទឹកនោមផ្អែម រហូត​ទៅដល់​រោគ​មហារីក​មួយចំនួនទៀត ។ ជាងនេះទៀត​គឺ​វា​បានធ្វើឱ្យ​សមត្ថភាព​ផ្លូវភេទ​ថយចុះ​ទៀតផង ។​

៦ អាហារ​បំផ្លាញ​សមត្ថភាព​ផ្លូវភេទ​

៣ – អាហារ​ញ៉ាំ​ហើយ​ជក់មាត់​
​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​សោះ​ថា ការ៉េម និង ឈី​ស​សែន​ឆ្ងាញ់​ដែល​យើង​ញ៉ាំ​ជក់មាត់ ឬ នំ​ខេ​ក និង នំ​ដូ​ណាត់​រសជាតិ​ផ្អែម​នឹងធ្វើ​ឱ្យ​យើង​ក្លាយជា​មនុស្ស​ស្ពឹក និង គ្មាន​កម្លាំងកំហែង ឬ ហាំ​ប៊ឺ​ហ្គឺ​រ​ក៏​សុទ្ធតែ​ពោរពេញ​ទៅដោយ​សារធាតុ​គីមី​ដែលជា​ភ្នាក់ងារ​កូរ​អ័រម៉ូន​របស់​បុរស ។ ដូច្នេះ​កាត់បន្ថយ​ខ្លះ​ក៏​ជាការ​ប្រសើរ​ដែរ ។​

៦ អាហារ​បំផ្លាញ​សមត្ថភាព​ផ្លូវភេទ​

៤ – កាហ្វេ​
​តើ​អ្នក​ធ្លាប់​សង្កេត​ដែរឬទេ​ថា ប្រសិនបើ​បាន​ផឹក​កាហ្វេ​ហើយនឹង​មិនមាន​អារម្មណ៍​ឃ្លាន​ឡើយ ប៉ុន្តែ​ការផឹក​កាហ្វេ ក្រៅពី​ធ្វើឱ្យ​សុខភាព​មិនល្អ​ហើយ​ថែមទាំង​មិនល្អ​ចំពោះ​សុខភាព​ស្បែក​ទៀតផង ។ ប្រសិនបើ​ខ្វះ​ជាតិ​កាហ្វេ​អុី​ន​នឹង​ធ្វើឱ្យ​កើត​អាការ​មួម៉ៅ រសេះរសោះ គ្មាន​កម្លាំង ។ សម្រាប់​រឿង​ដែល​បុរស​ចូលចិត្ត​ផឹក​កាហ្វេ​គួរតែមាន​ការប្រុងប្រយ័ត្ន ក្រៅពី​ជាតិ​កាហ្វេ​អុី​ន​ហើយ​នោះ គឺ​ក្រែ​ម​ដែល​ភាគច្រើន​សម្បូរ​ទៅដោយ​ទឹក​ស្ករ ប្រេង និង សារធាតុ​គីមីសំយោគ ប្រសិនបើ​ផឹក​ច្រើន​រមែង​មិនល្អ​ចំពោះ​សុខភាព​ជាក់​ជាពុំខាន ។ ក្រៅពីនេះ​នៅមាន​លទ្ធផល​ធ្វើ​តេ​ស្តិ៍​ដោយ​គេ​បាន​រកឃើញថា បុរស​ដែល​ចូលចិត្ត​ផឹក​កាហ្វេ​ពេក​ត្រូវ​ប្រយ័ត្ន​សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ​តាម​មក​សួរសុខទុក្ខ​ផង ។​

៦ អាហារ​បំផ្លាញ​សមត្ថភាព​ផ្លូវភេទ​

៥ – អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​
​ខ្លាញ់​នឹងធ្វើ​ឱ្យ​កម្រិត​អ័រម៉ូន​ភេទ​ចុះ​ទាប ដែល​វា​ជះឥទ្ធិពល​ធ្វើឱ្យ​រាងកាយ​ចុះខ្សោយ​បាន​ងាយ ដោយសារតែ​ខ្លាញ់​ទៅ​កកស្ទះ​តាម​រាងកាយ​ទើប​ធ្វើឱ្យ​ឈាម​រត់​មិន​បានល្អ អវយវ​ភេទ​របស់​បុរស​ធ្វើ​ការមិន​ប្រក្រតី ព្រោះ​ឈាម​មិនបាន​ទៅ​ទ្រទ្រង់​ពងស្វាស ជាហេតុ​ធ្វើឱ្យ​ដំណើរការ​បញ្ចេញ​ទឹក​មាន​លក្ខណៈ​ស្ទះ ហើយ​ថែមទាំង​ធ្វើឱ្យ​ប្រឈម​ចំពោះ​ការកើត​ជំងឺមហារីក​ប្រូ​ស្តា​ត​ខ្ពស់​ទៀតផង ។​

៦ អាហារ​បំផ្លាញ​សមត្ថភាព​ផ្លូវភេទ​

៦ – ទឹក​ម៉ា​សុី​ន​
​ទឹក​ម៉ា​សុី​ន​កន្លែង​ខ្លះ​មាន​សារ​ធាតុគីមី​ដើម្បី​សម្រួល​សភាព និង សម្អាត​ទឹក ដែល​អាច​ជះ​បច្ច័យ​មិនល្អ ធ្វើឱ្យ​សមត្ថភាព​ផ្លូវភេទ​របស់​អ្នក​ថយចុះ ។ ដូច្នេះ​មុននឹង​ប្រើ​គួរតែ​ត្រងទឹក​ដោយ​ជ្រើសរើស​ប្រើ​ម៉ា​សុី​ន ចម្រោះ​ទឹក​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​កម្ចាត់​ជាតិពុល ឬ ទិញ​ទឹកបរិសុទ្ធ​ដែលមាន​ស្តង់ដារ​ត្រឹមត្រូវ​មក​ផឹក​ជំនួស​វិញ ៕​ ​ ​ឆាន់ ចំ​រ៉ា​

៦ អាហារ​បំផ្លាញ​សមត្ថភាព​ផ្លូវភេទ​