ការស្ទាបអង្អែល​ដើម​ទ្រូង​ធ្វើឲ្យ​មនុស្សស្រីមាន​ចំណង់តណ្ហា​ខ្លាំង​បំផុត

ការ​ស្ទាបថ្នមៗ​ជារឿងមួយ​ដ៏អស្ចារ្យដែលអាច​ជួយឲ្យការ​បង្កាត់ភ្លើងស្នេហ៏​មានក្តីសុខ ហើយផ្នែក​ដែលសំខាន់ៗ​​រួមមាន៖ ក, ក្បាលពោះ, ភ្លៅ, ដើមទ្រូង…។ ដើម​ទ្រូង​​ជាតំបន់​ងាយនឹង​​មានស​ម្រើប​ខ្លាំងជាងគេ ព្រោះស្បែក​គ្របដណ្តប់​ទៅដោយសរសៃ​ប្រសាទ ដូច្នេះវា​អាច​ងាយនឹង​មានសម្រើប​ដោយការ​ស្ទាបអង្អែល។ ហេតុ​នេះ​ហើយ​ទើប​ដើមទ្រូង​របស់​មនុស្សស្រី​មិនត្រឹមតែ​អាចជម្រុញ​ឲ្យបុរស​មានអារម្មណ៏​ប៉ុណ្ណោះទេ តែវាក៏​អាច​ជម្រុញឲ្យ​បុគ្គលផ្ទាល់ខ្លួន​មានអារម្មណ៏​ដូចគ្នា។
 
ការស្ទាបអង្អែល​ដើម​ទ្រូង​ធ្វើឲ្យ​មនុស្សស្រីមាន​ចំណង់តណ្ហា​ខ្លាំង​បំផុត
មនុស្សស្រី​ត្រូវការ​កន្លែងមានក្តីសុខ
ដើមទ្រូង​ជាកន្លែងមួយ​សំខាន់ធ្វើឲ្យ​មនុស្សស្រី​មានក្តីសុខ ប៉ុន្តែវាក៏ជា​ចំណុចសំខាន់​សម្រាប់តណ្ហាផ្សេងៗ​ទៀតដែរ។ ការស្ទាប ថើបថ្នាក់ថ្នម​ជាអារម្មណ៏​មានក្តីសុខ។ មនុស្សស្រី​ភាគច្រើន​ចូលចិត្ត​ឲ្យគូស្នេហ៏ផ្តល់​ការស្ទាបអង្អែល​នាង បើទោះបីជា​មានក្តីសុខ​តិចតួច​ក៏ដោយ។
ចំណុចចំណង់​តណ្ហាខ្លាំងបំផុត
បន្ទាប់ពី​បុរស និងស្ត្រីឱបថើបថ្នាក់​ថ្នមគ្នារួច ការស្ទាបអង្អែល​ដើមទ្រូង​អាចបង្កើន​ចំណង់តណ្ហា​របស់​មនុស្សស្រី, ធ្វើឲ្យ​អារម្មណ៏ពុះ​កញ្ជ្រោលឡើង។ ក្នុងពេល​មាន​អារម្មណ៏​ពុះកញ្ជ្រោល​កើត​ឡើង ក្រពេញ​ដើមទ្រូង​ចាប់​ផ្តើមហើម, សរសៃខាង​ក្នុង​ចាប់ផ្តើម​កន្ត្រាក់ បណ្តាល​ឲ្យសុដន់​រីកធំ នេះដោយ​សារតែ​អរម៉ូនក្នុង​រាងកាយ​មានការ​កើនឡើង នៅ​ពេល​រួមភេទ។
សុដន់នឹង​ប្រែជាក្រហម​ព្រឿងៗ
មនុស្សស្រី​មួយចំនួន​ក្រោយពី​បានស្ទាប​អង្អែល​ដើមទ្រូង អាចធ្វើឲ្យ​នាងមាន​អារម្មណ៏ពុះកញ្ជ្រោល​ឡើង​បាន។ ក្នុងពេល​មានអារម្មណ៏​ពុះកញ្ជ្រោល សុដន់​របស់​មនុស្សស្រី និង​ស្បែក​លើដើមទ្រូង​ចាប់ផ្តើម​ឡើង​ក្រហម។ ជាទូទៅ វាចាប់ផ្តើម​ពីក្បាល​ពោះមុន រួចរាតត្បាត​មកដល់​ស្បែក​ដើមទ្រូង ហើយ​វាក៏អាច​កើតឡើង​នៅលើ​ផ្នែក​ផ្សេងៗ​ទៀតនៃ​ខ្លួន​ប្រាណ​ដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ pophealthyliving

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!