បុរស​៣​នាក់​ស្កាត់​ពី​ខេត្តរតនគិរី​ដើរ​លក់​ទឹកឃ្មុំ​ក្លែងក្លាយ​នៅ​ខេត្តមណ្ឌលគិរី ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​

​ខេត្តមណ្ឌលគិរី​៖ នគរបាល​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​បុរស​៣​នាក់ ពីបទ​ឆបោក ដើរ​លក់​ទឹកឃ្មុំ​ក្លែងក្លាយ កាលពី​ថ្ងៃ​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្រែ​ជ្រៃ ស្ថិតក្នុង​ភូមិ​ណង​បួរ ឃុំ​ណង​គិ​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​សួរ​និង​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​តាមច្បាប់​។

​នគរបាល​ស្រុក​កោះ​ញែក​ប្រាប់ថា ជនសង្ស័យ​ទី​១​ឈ្មោះ ជិន គង់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ទី​២​ឈ្មោះ វ៉ា ដា​នី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ នឹង​ទី​៣​មានឈ្មោះ ឆាត វី​ឆៃ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ព្រមទាំង​វត្ថុ តាង ទឹកឃ្មុំ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​៕ សុវណ្ណនី​ ​

KA-27-12-2015-09 KA-27-12-2015-10KA-27-12-2015-12 KA-27-12-2015-11