ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ លក់​ថ្នាំញៀន​ត្រូវ​ប៉េអឹម​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការខេត្ត​

​ខេត្ត​ព្រះសីហនុ​៖ ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ បន្ទាប់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត​បាន​ខ្លួន​កាលពី​វេលា​ម៉ោង​១៤ និង​៤០​នាទី ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុមទី​៤៨ ភូមិ​៥ សង្កាត់​៤​ក្រុង​/​ខេត្ត​ព្រះសីហនុ ដោយ​ជាប់ចោទ​ពីបទ​ជូ​ញ​ដូរ ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កង​រាជ​ងា​វុ​ធ​ហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​មាន ឈ្មោះ​អៀវ ច​ន្ថ ភេទ​ប្រុស​អាយុ​២៦ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ជា​ប្ដី និង​ឈ្មោះ ពេជ្រ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​ជា​ប្រពន្ធ ពួកគេ​ស្នាក់នៅ​ទីលំនៅ​បន្ទប់​ជួល ក្រុម​៤៨ ភូមិ​០៥ សង្កាត់​០៤ ក្រុង​/​ខេត្ដ​ព្រះសីហនុ​។

សមត្ថកិច្ច​បាន​ដកហូត បាន​វត្ថុតាង ១-​ម្សៅ​ស​ថ្លា ចំនូ​ន​២​កញ្ចប់​តូច ទម្ងន់​០,៣០​ក្រាម​, ២-​ដប​ជក់​ចំនួន​១៣, ប្រាក់រៀល​៨0000​រៀល វត្ថុតាង​ជា​គ្រឿងញៀន​មូ​យ​ចំនួន​ត្រូវបាន​ជនសង្ស័យ​បំផ្លាញ​មុនពេល បើកទ្វារ​អោយ​សមត្ថកិច្ច​ចូលចាប់​ខ្លួន​៕ សមុទ្រ​ខៀវ​ ​

KA-27-12-2015-13 KA-27-12-2015-14 KA-27-12-2015-15 KA-27-12-2015-16