សកម្មជនប្រដាប់អាវុធ តាលីបង់ ៨៩នាក់ សម្រេចចិត្តទម្លាក់ អាវុធចុះចូល រដ្ឋាភិបាល អាហ្គានីស្ថាន

អាហ្គានីស្ថាន៖ សកម្មជនតាលីបង់ ប្រមាណ ៩០នាក់ ដែលស្ថិតនៅក្នុងខេត្ត Ghor ភាគខាងលិចប្រទេស អាហ្គានីស្ថាន ដែលស្ថិតនៅ ចម្ងាយប្រមាណ ៣៦០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានី កាប៊ុល បានសម្រេចចិត្តទម្លាក់អាវុធ បោះបង់ការប្រយុទ្ធ ប្រឆាំងនឹងរដ្ឋាភិបាល នេះបើយោងតាមការ លើកឡើងរបស់លោក Abdul Hai Khatibi អ្នកនាំពាក្យរបស់ចៅហ្វាយខេត្ត ដកស្រង់ដោយសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Khatibi បានលើកឡើងថា «សកម្មជនតាលីបង់ សរុបចំនួន៨៩នាក់ ដែលធ្លាប់ធ្វើការវាយប្រហារ យ៉ាងសកម្មនៅស្រុក Dolina កាលពីពីរបីឆ្នាំកន្លងទៅនេះ បានសម្រេចចិត្តបញ្ឈប់ការវាយប្រហារ ហើយប្រគល់អាវុធរបស់ខ្លួន ដល់អាជ្ញាធរក្នុងស្រុកនាថ្ងៃអាទិត្យនេះ»។

មិនតែប៉ុណ្ណោះ អតីតសកម្មជនទាំងនោះ ក៏បានប្តេជ្ញាចូលរួមវាយប្រហារ រួមគ្នាជាមួយកម្លាំងរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងពួកតាលីបង់ ចាប់ពីពេលនេះតទៅផងដែរ។ យ៉ាងនេះក្តី ភាគីខាងក្រុមសកម្មជនតាលីបង់ មិនទាន់ចេញមុខបញ្ជាក់ ពីបញ្ហានេះនៅឡើយ៕

សកម្មជនប្រដាប់អាវុធ តាលីបង់ ៨៩នាក់ សម្រេចចិត្តទម្លាក់ អាវុធចុះចូល រដ្ឋាភិបាល អាហ្គានីស្ថាន