យុវជន​ហ្វីលីពីន​មួយ​ក្រុម​នាំគ្នា​ទៅ​តាំងទី​លើ​កោះ​Spratly​ ដែល​ចិន​ទាមទារ​ថា​ជា​របស់​ខ្លួន

នៅ​ថ្ងៃ​អាទិត្យទី​ ២៧ ​ធ្នូ ​មាន​យុវជន​ហ្វីលីពីន​មួយ​ក្រុម ​ មាន​គ្នា​ជិត​៥០​នាក់ ​ បាន​នាំគ្នា​ធ្វើ​ដំណើរ​កាត់​សមុទ្រ ​ឆ្ពោះទៅ​កាន់​ប្រជុំ​កោះ ​Spratly ​ដោយ​បាន​នាំគ្នា ​តាំង​ទី​ជា​និមិ្មតរូប​ នៅ​លើ​កោះ​មួយ​ឈ្មោះថា​ កោះ Pag-Asa ​រឺកោះ ​Thitu។ នេះជា​កាយ​វិការ​ស្នេហាជាតិ ​ ដែល​យុវជន​ទាំង​នោះ​ចង់​បង្ហាញ ​និង​ដើម្បី​ប្រាប់​ទៅ​រដ្ឋាភិបាល​ចិន​ ដែល​កំពុងតែ​ធ្វើការ​ទន្រ្ទាន ​ដណ្តើម​យក​ប្រជុំ​កោះ​ នេះ​​ជា​របស់​ខ្លួន។