សំណង់​កា​រ៉ា​ស​សាំង បើ​នៅតែ​បន្តធ្វើ​ការសាងសង់ បឹង​ព្រែក​ទប់​នឹង ក្លាយទៅជា​បឹង​ស្តុ​ប​កាកសំណល់​ប្រេង​ឥ​ទ្ទ​នៈ​យ៉ាង​ពេញបន្ទុក​

​ខេត្ត​ព្រះសីហនុ​៖ បឹង​ព្រែក​ទប់​ដែលជា​បឹង​ស្តុ​ប​ទឹកស្អាត​សម្រាប់​ពលរដ្ឋ​ទូទាំង​ក្រុងព្រះសីហនុ​ប្រើប្រាស់ នឹង​ក្លាយទៅជា​ការ​ប្រឈម​ការបំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការបង្ហូរ​កាក​សំណល់​ប្រេង​ឥ​ទ្ធ​នៈ គ្រប់​ប្រភេទ បើ​អាជ្ញាធរ ក្រុងក៍​ដូច​អាជ្ញាធរខេត្ត​ព្រះសីហនុ មិនបាន​ធ្វើការ​ពិចារណា​ច្បាស់លាស់​ហើយ នៅតែ​អនុញ្ញាត​ឲ្យ ណង់​កា​រ៉ា​ស់​សាំង​ដ៍​ធំ​មួយ​បន្ត​ការសាងសង់​នៅ​លើដី​តំបន់​បឹង​ព្រែ​ទប់​ពីព្រោះ​នៅ​ជុំវិញ​សំណង់​មួយ នេះ​មាន​អូរ​បង្ហូរទឹក​ព័ទ្ធជុំវិញ​ចំនូ​ន ពីរ​ដែលជា​អូរ​ធំ​បំផុត​ក្នុង​ការនាំ​ទឹកភ្លៀង​ទៅកាន់​បឹង​ព្រែក​ទប់​។​

​លោក លី វ៉ាន់ដា អភិបាលរងក្រុង​ព្រះសីហនុ ជុំវិញ​បញ្ហា​សំណង់​ខាងលើនេះ​បានបញ្ជាក់​ប្រាប់ ឲ្យ​ដឹងថា​សំណង់​ខាងលើនេះ​បច្ចុប្បន្ន​ពុំទាន់​មានច្បាប់​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយ​ម្ចាស់​សំណង់​កំពង់ រត់ការ​សុំច្បាប់ និង​បាន​ឆ្លងកាត់​ការឯកភាព​ពីរ​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន ភូមិ សង្កាត់ រហូតដល់​មន្ទីរ​ភូមិ បាល​ក្រុងព្រះសីហនុ​ស៊ី​ញ៉េ​រ​រួចរាល់​អស់ហើយ និង​បា​នប​ញ្ជូ​ញ​បន្តទៅ​លោក អភិបាលក្រុង​ព្រះ សីហនុ ដើម្បី ពិនិត្យ​សម្រេច​ផងដែរ ហើយ​ចំពោះ​ការឯកភាព​របស់ លោក​អភិបាលក្រុង​យ៉ាងណា​នោះ​លោក មិនដឹង​ទេ​។​ ​ ​

​លោក​អ៊ី​សុខ​ឡេង​អភិបាល​នែ​គណៈ​អភិបាលក្រុង​ព្រះសីហនុ​ប​ញ្ហា​សំណង់​កា​រ៉ា​ស​សាំង ខាង លើ នេះ​ក៍​បានធ្វើ​ការបញ្ជាក់​ផងដែរ​ថា លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង រូ​ចរាល់​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​ឯកសារ​សុំច្បាប់​អនុញ្ញាត លោក​មិនទាន់​សម្រេច​ស៊ី​ញ៉េ​ឲ្យ​នៅឡើយ​ទេ​។ ចំពោះ​ការលើកឡើង​ពី​សំណាក់​មហាជន​ជាច្រើន ពាក់ព័ន្ធ​ស្តីពី​ការ​ប្រឈម​ផលប៉ះពាល់ ដល់​បរិស្ថាន បឹង​ព្រែក​ទប់ លោក អ៊ី សុខ​ឡេង បានធ្វើ​បញ្ជាក់​យ៉ាងច្បាស់​ថា បើ​ការសម្រេច​របស់លោក អនុញ្ញាត​ឲ្យ ច្បាប់​សំណង់​ខាងលើនេះ វា​បង្ក​ផលប៉ះពាល់​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​លោក​ដាច់ខាត មិន ស៊ី​ញ៉េ​ឲ្យ​នោះឡើយ​។​ ​ ​

លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ ឧស្សាហកម្ម និង​សប្ប​កម្ម​ខេត្ត​ព្រះសីហនុ ដែលជា​សមាជិក អចិន្ត្រៃយ៍​ក្នុងការ​គ្រប់​គ្រង់​បឹង​ព្រែក​ទប់ (​បឹង​ស្តុ​ប​ទឹក​ស្អា​ត់​) បាន​លើកឡើងថា​សំណង់​កា​រ៉ា​ស់​សាំង ខាងលើនេះ​នៅពេល​ធ្វើការ​សាងសង់​រូ​ច​ហើយ​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​លក់​ប្រែង​ឥ​ទ្ទ​នៈ វា និង​អាច​បង្ក​ផល ប៉ះពាល់​ដល់​បរិស្ថាន​បឹង​ព្រែក​ទប់​ក្នុង​ក​ម្រឹត​ខ្ពស់បំផុត ពីព្រោះ​នៅ​ជុំវិញ​សំណង់​មួយ​នេះ​សុទ្ធសឹង​ជា​អូរ ធំៗ​បង្ហូរទឹក​ចាក់​ចូលទៅ​បឹង​ព្រែក​ទប់​ទាំងអស់ ដោយ​ការ​សំណង់​ប្រេង​ឥ​ទ្ទ​នៈ​គ្រប់​ប្រភេទ​តិច​ឬ​ច្រើន វា​និង​ហូរ​ចាក់​ចូលទៅក្នុង​អូរ ហើយ​ទឹកអូរ និង​ហូរ​នាំ​កាកសំណល់​ទាំងនោះ​ទៅដល់​ផ្ទែ​បឹង​តែម្តង ដល់ ពេលនោះ​បរិស្ថាន​ផ្ទែ​បឹង​ទាំងមូល​និង​ពោរពេញ​ទៅដោយ​កាកសំណល់​ប្រេង​ឥ​ទ្ទ​នៈ​យ៉ាង​ពេញបន្ទុក ហើយ​ទឹក​បឹង​ក៍​មិនអាច​ប្រើប្រាស់​បាន​តទៅទៀត​ដែរ​។​ ​ ​

លោក ប្រាក់ ប្រាកដ បាន​បន្តទៀតថា​ជុំវិញ​បញ្ហា​នេះ​លោក និង​ធ្វើ​របាយការណ៍​លំអិត​ដាក់ចូល ទៅ​អាជ្ញាធរ​ក្រុង និង​ខេត្ត​ព្រះ​សឹ​ហ​នុ​ឲ្យ​បាន​ជ្រាប​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ក្នុង​គោលដៅ មិន​ឲ្យ​មានការ​សាងសង់​កា​រ៉ា​ស​សាំង នៅ​លើដី​តំបន់​បឹង​ព្រែក​ទប់​តទៅទៀត​នោះឡើយ​។​ ​ ​

​គួរ​លិ​ក​ផងដែរ​ថា ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ក្រ​សូង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សុរិយោ​ដី និង​សំណង់​បាន ចេញ​(​សជណ​)​ស្តីពីរ​ការហាមឃាត់​ជា​បណ្តោះអាសន្ន​នៅ​ការចេញ​ប្លង់​កម្ម​សិ​ទ្ទិ​ក៍​ដូចជា​ការអនុញ្ញាត​ការ​សាងសង់​សំណង់​ផ្សេងៗ​នៅ​លើដី​ជុំវិញ​បឹង​ព្រែក​ទប់​ដោយ​ខ្លឹមសារ​នោះបាន​បញ្ជាក់​យ៉ាងច្បាស់​ថា​ការ ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើដី​តំបន់​បឹង​ព្រែក​ទប់​អាច​ដំណើរការ​ឡើងវិញ​បាន​លុះត្រាតែ​អាជ្ញាធរខេត្ត​ព្រះ សីហនុ​អនុវត្ត​ឲ្យ​រូ​ចរាល់​នៅ​ខ្លឹមសារ (​ស​.​ជ​.​ណ​) លេខ​៤៩៨​ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១២ របស់​ទី​ស្តី ការ គណៈរ​ដ្ខ​មន្ត្រី​ឲ្យ​ហើយ​រូ​ចរាល់​ជាមុនសិន​៕ សមុទ្រ​ខៀវ​ ​

KA-27-12-2015-17 KA-27-12-2015-18 KA-27-12-2015-19