ក្រុម Victory FC រក្សាតំណែងជើងឯកបានមួយរដូវកាលទៀត

ភ្នំពេញ:    ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Sponsor Futsal Cup 2015 បានបញ្ចប់​ហើយ​នៅ​យប់​ថ្ងៃទី​២៧​ធ្នូ​បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល ៦ សប្ដាហ៍​មក​នោះ ។​

​    ​ការប្រកួត​មាន ៥​មណ្ឌល​គឺ​ភ្នំបេញ​-​បាត់ដំបង​-​សៀមរាប​-​ខេត្ត​ព្រះសីហនុ និង មណ្ឌល​ខេត្តកំពង់ចាម ។​នៅ​មណ្ឌល​នីមួយៗ​គឺ​យកតែ​ក្រុម​ខ្លាំង​ចំនួន ២ ប៉ុណ្ណោះ​សម្រាប់​ឡើងមក​ប្រកួត​បន្ត​វគ្គ​១០​ក្រុម​ចុងក្រោយ​នៅ​រាជធានី​ ភ្នំ​ពេញ ។​

​    ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​សឹម សាន​ត្រាន​ដែលជា​អ្នកគ្រប់គ្រង​ការប្រកួត​នោះ​ថា​ទាំង ៥ មណ្ឌល​នេះ​មាន​ក្រុមបាល់ទាត់​ចំនួន​១៣៦​ក្រុម​ចូលរួម​ដែល​ក្នុងនោះ​មាន​ កីឡាករ​ចំនួន​១.៦០០​នាក់ និង មាន​១៧៨​ប្រកួត​ដោយ​រាប់ទាំង​វគ្គ​ប្រកួត​ជម្រុះ​តាម​មណ្ឌល ។​

​    ​ទាំង ១០​ក្រុម​ដែល​បាន​ឡើង​មកលេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នេះ​ មានតែ ៤ ក្រុម​ប៉ុណ្ណោះ​ដែល​បាន​ឈានដល់​វគ្គ​ចុងក្រោយ​គឺ​ក្រុម​សៀមរាប​FC ប្រកួត​ជាមួយ​ក្រុម Legends FC ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ ។​ក្រុម​ទាំង ២ នេះ​មកពី​មណ្ឌល​ខេត្តសៀមរាប​ជាមួយគ្នា​ហើយ​ក្នុងការ​ប្រកួត​នេះ​ក្រុម​ សៀមរាប FC ដណ្ដើមបាន​ចំណាត់​ថ្នាក់​លេខ ៣ ដែលមាន​រង្វាន់​៤.០០០.០០០​រៀល​អម​ជាមួយ​មេដាយសំរិទ្ធ និង ភេសជ្ជៈ​Sponsor ។​

​    ​ក្រុម​ខ្លាំង​ទាំង ២ របស់​មណ្ឌល​ភ្នំពេញ​គឺ​Victory FC និង  Ov Mal True Brand ប្រ​ជេ​ង​គ្នា​ដណ្ដើម​ថា​នៈ​ ជា​ជើងឯក ។​

​     ​ក្​ុ​ង​ការប្រកួត​នេះ​ក្រុម Victory FC ឈ្នះ​ក្រុម Ov Mal True Brand ៣ ទល់ ២ ហើយ​ក្លាយជា​ក្រុម​ជើង​ឯក​មួយ​រដូវ​កាល​ទៀត​ដែល​បាន​ពាន ១ មេដាយមាស រង្វាន់​អម​ចំនួន​៨.០០០.០០០​រៀល និង ភេស​ជ្ជៈ Sponsor ជា​ច្រើន​កេស​ទៀតផង ។​

​    ​ចំពោះ​ក្រុម​Ov Mal True Brand ដែល​បាន​ចំណាត់ថ្នាក់​លេខ ២ នោះបាន​មេដាយប្រាក់ រង្វាន់​អម​៦.០០០ .០០០​រៀល និង ភេសជ្ជៈ​Sponsor ជាច្រើន​កេស ។​

​    ​ចំពោះ​ក្រុម ៧ ទៀត​ដែ​ល​មិនបាន​ជាប់​ចំណាត់ថ្នាក់​នោះ​បានទទួល​រង្វាន់​លើកទឹកចិត្ត​ក្នុង​ មួយក្រុមៗ​ចំនួន​ ២.០០០.០០០​រៀល និង ភេសជ្ជៈ Sponsor ជាច្រើន​ទៀត ។​