យក្សផ្លែ ឈ្នះ ឯ សំអាត ចាញ់

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន SEA-TV នា​ល្ងាច​ថ្ងៃទី​២៧​ធ្នូ​រវាង​កម្ពុជា នឹង ថៃ​នោះ​អ្នក​ប្រដាល់​កម្ពុ​ជា​យុគ ​យក្ស​ផ្លែ​ក្លឹប​អប់រំ​កាយ​ខេត្តបាត់ដំបង​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ KHAM នៅ​ទឹក​ទី ២ ។​

​    ​យក្ស​ផ្លែ​បង្ហា​ក​ពី​ការ​មានប្រៀប​លើ​គូប្រកួត​តាំងពី​ទឹក​ទី ១ មកម្ល៉េះ តែដោយសារ​ស្នូរ​ជួង​បញ្ចប់​ទឹក​បន្លឺឡើង​ ទើប​ការប្រកួត​អូសបន្លាយ​ដល់​ទឹក​ទី ២ ។​តែ​នៅ​ទឹក​ទី ២ កែង​របស់​យក្ស​ផ្លែ​មិន​ប្រណី​ដល់ KHAM ឡើយ​គឺ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ​សន្លប់​ក្រោក​លែងរួច​តែម្ដង ។​

​     ​ចំពោះ​អាំង សំអាត​ក្លិប​តា​ព្រហ្ម​មានជ័យ​ដែល​ប្រកាស​វ៉ៃ​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ ជើងចាស់​ថៃ Phun Savath នោះបាន​ជួប​បរាជ័យ​ម្ដងទៀត ។​

+​ការប្រកួត​ស្វេ​ង​រក​តំណែង​ជើងឯក TIFFY

​     ​ភ្នំពេញ​:​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពានរង្វាន់​របស់​TIFFY លើស​ង្វៀន​TIFFY ARENA របស់ TV5នា​យប់​ថ្ងៃទី​២៧​ធ្នូ​មាន​អ្នក​ប្រដាល់ ២​រូប​ទៀតហើយ​ដែល​ខ្ទាត​ចេញពី​ការប្រកួត ។​

​    ​ជាមួយនឹង​ការ​ខ្ទាត​ចេញ​នេះ​ក៏មាន​អ្នក​ប្រដាល់ ២ រូប​បាន​កក់​កៅអី​សម្រាប់​ការប្រកួត​វគ្គ​បន្ត ។​គង់ ហ៊ូ​វ​សមា​គម​ប្រដាល់​ក្រសួងការបារជាតិ​ឈ្នះ​ស៊ឹម ប៊ុនឆៃ​ក្លិប​ព្រៃទទឹង​កីឡា​ដោយ​ពិន្ទុ និង យិន បូ​រិ​ន​ក្លិប​អាស៊ី​កីឡា​ឈ្នះ​សេង​ ហៀ​ង​ក្លិប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុ​ដែរ ។​
​    ​