Neymar ​ព្រលយ​មាត់​ថា​អាច​ចេញ​ពី Barca ​ស្រប​ពេល Real Madrid កំពុង​តាម​ទិញ

Neymar ​ព្រលយ​មាត់​ថា​អាច​ចេញ​ពី Barca ​ស្រប​ពេល Real Madrid កំពុង​តាម​ទិញ

Neymar ​ត្រូវ​បាន​អ្នក​កាសែត​ស្កាត់​សួរ​នៅ​ព្រលាន​យន្តហោះ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា​រូប​គេ​អាច​ចេញ​ពី Barcelona ​ដែរ​ឬ​អត់​នៅ​ពេល​ខាង​មុខ? ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​ឆ្លើយ​ថា​អាច​នឹង​ទៅ​រួច ព្រោះ​អនាគត​នៅ​វែងឆ្ងាយ។

 

Neymar ​ព្រលយ​មាត់​ថា​អាច​ចេញ​ពី Barca ​ស្រប​ពេល Real Madrid កំពុង​តាម​ទិញ

 

កាសែត​នៅ​អេស្ប៉ាញ​បាន​ចុះផ្សាយ​ថា​លោក Florentino Perez ​កំពុង​តែ​តាម​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ ​ដោយ​បាន​ហៅ​ឪពុក​របស់​គេ​មក​និយាយ​គ្នា​ជា​ច្រើន​ដង​មក​ហើយ។ ស្រប​ពេល​ដែល​កាល​ពី​ម្សិលមិញ​នេះ អំឡុង​ពេល Neymar ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Barcelona ​វិញ ​រូប​គេ​ក៏​បាន​ឆ្លើយ​នឹង​សំនួរ​របស់​អ្នក​កាសែត​ថា “បាទ បាទ” ​ទៀត​ផង ចំពោះ​សំនួរ​សួរ​ថា​អាច​ចាកចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​ឬ​អត់?

 

Neymar ​ព្រលយ​មាត់​ថា​អាច​ចេញ​ពី Barca ​ស្រប​ពេល Real Madrid កំពុង​តាម​ទិញ

 

បន្ទាប់​ពី​ឆ្លើយ​ព្រលយ​មាត់​យ៉ាង​នេះ​ហើយ កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​បន្ដ​ទៀត​ថា៖ “ខ្ញុំ​មិន​ដឹង​ទេ ឆាក​ជីវិត​គឺ​វែងឆ្ងាយ​ណាស់។ យើង​បាន​និយាយ​គ្នា​រួច​ហើយ​ចំពោះ​ការ​បន្ត​កុងត្រា​ថ្មី ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ជោគជ័យ​បន្ដ​ទៀត​សម្រាប់​រដូវ​កាល​ក្រោយ ​ដោយ​បន្ថែម​យក​ពាន​ទី​៦”។

 

កីឡាករ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ប្រសិន​បើ​រូប​គេ​ពិត​ជា​ចាកចេញ​ពី Barcelona ​មែន គេ​មិន​ទៅ​ចូល​រួម​ជាមួយ​ក្រុម Manchester City ​នោះ​ទេ បើ​ទោះ​បី​ជា​លោក Pep Guardiola ​ដឹក​នាំ​ក៏​ដោយ។ Neymar ​មាន​កុងត្រា​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​រហូត​ដល់​ឆ្នាំ​២០១៨ ​ទើប​ផុត៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ 101greatgoals, dailymail