ជនគ្រងចីវរ ៦អង្គ គ្មានធម៌ខន្តី យកដំបង ដែកទីប វាយយុវជន ពីរនាក់រងរបួស

ភ្នំពេញ៖ សង្ឃ៦អង្គ ខ្វះធម៌ខន្តី យកដំបង យកដែកទីប វាយយុវជនពីរនាក់ បណ្តាលឱ្យរងរបួសម្នាក់ ម្នាក់រត់រួច នៅព្រលប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងកុដិលេខ១៨ វត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ។

អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា សង្ឃ ៦អង្គដែលបង្កហិង្សា ត្រូវបានកម្លាំងនគរបាល ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លូន បន្ទាប់ពីយក ដំបង ដែកទីបវាយយុវជនពីរនាក់ ឱ្យរងរបួស។ ហើយព្រះសង្ឃទាំង ៦អង្គមានព្រះនាម ទី១.ប៉ិន ចេក កុដិលេខ១៨ ព្រះជន្ម៣២វស្សា ខេត្តពោធិ៍សាត់, ទី២.ឆិល ធុ កុដិលេខ១៨ ព្រះជន្ម៣១វស្សា ខេត្តកំពត, ទី៣.តឹប ណូ កុដិលេខ១៨ ព្រះជន្ម២១វស្សា ខេត្តកំពត, ទី៤.ម៉ុន ហ៊ាន កុដិលេខ១៨ ព្រះជន្ម៣៣វស្សា ខេត្តកំពត, ទី៥.ពង់ សារឿន កុដិលេខ១៨ ព្រះជន្ម២៨វស្សា ខេត្តកំពង់ចាម, ទី៦.ទេព មករា កុដិលេខ១៨ ព្រះជន្ម២៨វស្សា ខេត្តកំពង់ស្ពឺ។

អាជ្ញាធរមូលដ្ឋាន បានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ឃុត ថៃ អាយុ២៥ឆ្នាំ ស្នាក់នៅក្រុមទី៥ មុខរបរ រត់ម៉ូតូឌុប (របួសប៉ះក្បាល ដៃ ខ្នង និងពោះ) មានម្ដាយឈ្មោះ ប៊ូ សុភាព ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ។

សូមបញ្ជាក់ថា សង្ឃទាំង៦អង្គ ត្រូវបានកម្លាំងនគរ បាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការសាកសួរ ពាក់ព័ន្ធ នឹងករណីហិង្សានេះ ដោយយុវជន ពីរនាក់ដែល រងការវាយប្រហារនេះ ម្នាក់រត់គេចខ្លួនទាន់ ឯម្នាក់ទៀតរងរបួសយ៉ាងដំណំ៕

ជនគ្រងចីវរ ៦អង្គ គ្មានធម៌ខន្តី យកដំបង ដែកទីប វាយយុវជន ពីរនាក់រងរបួស

ជនគ្រងចីវរ ៦អង្គ គ្មានធម៌ខន្តី យកដំបង ដែកទីប វាយយុវជន ពីរនាក់រងរបួស
ជនគ្រងចីវរ ៦អង្គ គ្មានធម៌ខន្តី យកដំបង ដែកទីប វាយយុវជន ពីរនាក់រងរបួស
ជនគ្រងចីវរ ៦អង្គ គ្មានធម៌ខន្តី យកដំបង ដែកទីប វាយយុវជន ពីរនាក់រងរបួស
ជនគ្រងចីវរ ៦អង្គ គ្មានធម៌ខន្តី យកដំបង ដែកទីប វាយយុវជន ពីរនាក់រងរបួស
ជនគ្រងចីវរ ៦អង្គ គ្មានធម៌ខន្តី យកដំបង ដែកទីប វាយយុវជន ពីរនាក់រងរបួស
ជនគ្រងចីវរ ៦អង្គ គ្មានធម៌ខន្តី យកដំបង ដែកទីប វាយយុវជន ពីរនាក់រងរបួស
ជនគ្រងចីវរ ៦អង្គ គ្មានធម៌ខន្តី យកដំបង ដែកទីប វាយយុវជន ពីរនាក់រងរបួស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត