បុកម៉ូតូពីក្រោយដួល ជ្រុលទៅបុកចូលផ្ទះ ប្រជាពលរដ្ឋខូចខាត ទ្រព្យសម្បត្តិមួយចំនួន

កណ្តាល៖ រថយន្តមួយគ្រឿង បានបុកម៉ូតូមួយគ្រឿង ពីក្រោយបណ្តាលឲ្យដួល រងរបួសធ្ងន់ស្រាល រួចជ្រុលទៅបុកចូលផ្ទះ ប្រជាពលរដ្ឋបណ្តាលឲ្យ ខូចខាតទ្រព្យសម្បត្តិមួយចំនួនទើបឈប់ សំណាងល្អអ្នកបើកបរ មិនមានរងរបួស ហេតុការគ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង ២០និង១០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុមានរថយន្ត កាមរីពណ៌ក្រហមពាក់ស្លាក ភ្នំពេញ 2G-5831 បើកបរដោយឈ្មោះ ទូច ចិត្ត ភេទប្រុស35ឆ្នាំ មានទីលំនៅភូមិពុកឫស ឃុំអញ្ចាញក្រោម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកបរក្នុទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CV-3965 បើកបរដោយឈ្មោះ ឡូត រដ្ផា ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង បណ្តាលឲ្យអ្នកបើកបរ ម៉ូតូរងរបួសស្រាល និងប្រពន្ធរួមដំណើរពីក្រោយ ឈ្មោះ សេង ភារុណ ភេទស្រី អាយុ ២១ឆ្នាំ រងរបួសធ្ងន់បាក់ជើងស្តាំ បានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យលោកសង្ឈ។