ទួរីសក្រឡាប់​​ មនុស្ស​១៤នាក់​រងរបួស​ធ្ងន់-ស្រាល

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា អ្នកដំណើរ​យ៉ាងតិច​១៤​នាក់ បាន​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​​រថយន្ត​ប្រភេទ​ទួ​រី​ស កាលពី​រសៀល​ថ្ងៃ​ទី​២៧ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​៣០ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ។

ប្រភព​បន្ត​ថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ប្រភេទ​ទួ​រី​ស​១២​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-9950 ដែល​ដឹក​អ្នក​ដំណើរ​ប្រុស​-​ស្រី​ជាង​១០​នាក់ ចេញពី​ស្រុក​កំ​រៀង ឆ្ពោះ​មក​ខេត្តបាត់ដំបង ។ ប្រភព​ដដែល​បន្ត​ថា រថយន្ត​ខាងលើ​បាន​បើក​លឿន លុះដល់​ចំណុច​ផ្លូវបំបែក​ក្នុងភូមិ​៣០ ឃុំ​តា​ក្រី បត់​មិន​ទាន់ ក៏​រអិល​ធ្លាក់​ក្រឡាប់​តែ​ម្ដង​។

ជន​រង​គ្រោះ​ទាំងអស់​មាន​១៤​នាក់ ក្នុង​នោះ​មាន​ទាំង​ក្មេង​ដែរ ។ សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ហើយ​។