ប្រភេទឈាម​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃជំងឺខ្ពស់ជាងគេ

ជាការ​ពិតណាស់ លោកអ្នកប្រាកដ​ជាបាន​ដឹងហើយថា ឈាម​របស់មនុស្សមាន ៤ ក្រុមគឺ A, B, AB និង O, ហើយ​កត្តាសុខភាព​បន្តពូជ​មាន ២ ប្រភេទគឺ (+ និង -)។ ចំពោះ​ប្រភេទឈាម​ដែល​យើងទាំង​អស់គ្នាទទួលបាន គឺទទួល​មកពីឪពុកម្ដាយរបស់យើង​ជាអ្នក​ផ្ដល់ឲ្យ។
ការសិក្សា​មួយនេះ ពិតជាគួរឲ្យ​ចាប់អារម្មណ៍​ដែលយើង​ចង់ធ្វើការ​ចែករំលែក​ទៅដល់​អ្នក​រាល់គ្នាឲ្យ​បានដឹង។ ស្ដីពី​ប្រភេទឈាម​របស់អ្នក​ដែល​អាចបញ្ជាក់​ឲ្យដឹង​ពីស្ថានភាព​សុខភាព​របស់​អ្នក​ផ្ទាល់។
 
ប្រភេទឈាម​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃជំងឺខ្ពស់ជាងគេ
ឈាមក្រុម A, ឆាប់​ខឹងនៅ​ពេល​កំពុងផឹកស្រា
ឈាមប្រភេទ​នេះ គឺមិនមែន​ជាការល្អនោះទេសម្រាប់​អ្នក ព្រោះវាអាច​នឹងមានឱកាស​កើនឡើងនៃការកើត​ជំងឺមហារីក​ក្រពះ។ ខណៈដែលពួកគេ​បានឈាន​ទៅដល់​វ័យ​ចំណាស់ ពួកគេ​គួរតែព្យា​យ៉ាមធ្វើការកាត់​បន្ថយ​ការទទួល​គ្រឿងស្រវឹង​ទើបជា​ការល្អ។ ជាពិសេស​ទាក់ទង​ជាមួយនឹងស្រ្តី​មានផ្ទៃពោះ​នៅក្នុង​អាយុវ័យ​ចំណាស់។ ប្រសិនបើ​អ្នកជា​មនុស្សម្នាក់​ក្នុងចំណោមនុស្ស​ទាំងនេះ អ្នកគួរ​តែធ្វើការ​ពិចារណា​ឡើងវិញដោយខ្លួនឯង​ជាមួយនឹង​ការទទួល​ទានគ្រឿង​ស្រវឹង ដើម្បីការពារ​ទៅដល់សុខភាព​របស់អ្នក។
ឈាម​ប្រភេទ B, ហានិភ័យខ្ពស់​នៃជំងឺដំបៅ ប៉ុន្តែល្អប្រសើរ​ក្នុងការ​រំលាយអាហារ
សម្រាប់ស្រ្តីដែល​មានឈាម​ប្រភេទនេះ ពួកគេ​ក៏ងាយរងនឹង​បញ្ហាសុខភាព​ផងដែរ។ ពួកគេត្រូវ​បានភ្ជាប់​យ៉ាងណែន​ទៅនឹងការវិវត្តជាជំងឺបហារីក​លំពែង។ អ្វីដែល​ជាការ​បន្ថែមលើស​ពីនេះ ពួកគេអាច​ជួបប្រទះបញ្ហាការ​ចងចាំនៅក្នុង​ជីវិត​របស់ពួកគេ។ ដូចគ្នាទៅ​នឹងការកើតឡើងនៃ​ជំងឺវង្វេង និងបាត់បង់ការចងចាំ​នៅពេលវ័យ​ចំណាស់។ 
ការសិក្សានេះបាន​និយាយថា ពួកគេងាយ​នឹងកើតជំងឺដំបៅ និងការឆ្លងមេរោគ​ផ្សេងៗទៀតផង​ដែរ។ តែមាន​ចំណុចវិជ្ជមាន​ពិសេស​មួយ គឺពួកគេ​មាន​ដំណើរការ​ក្នុង​ការ​រំលាយអាហារ​បានយ៉ាងឆាប់​រហ័សបំផុត។ ហើយរាងកាយ​របស់ពួកគេ​មានប្រតិកម្មលឿន​ដើម្បីអភិវឌ្ឍន៍​ការកសាងសាចដុំ៕
ដោយ៖ Brugn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រភេទឈាម​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃជំងឺខ្ពស់ជាងគេ