វិភាគ៖ ហេតុផល​ Man Utd ​អាច​​នឹង​​ឆ្កួត​បំផុត​ ​ប្រសិន​បើ​មិន​យក Mourinho ​បើ​ទោះ​បី​ Pep ​នៅ​ទំនេរ

វិភាគ៖ ហេតុផល​ Man Utd ​អាច​​នឹង​​ឆ្កួត​បំផុត​ ​ប្រសិន​បើ​មិន​យក Mourinho ​បើ​ទោះ​បី​ Pep ​នៅ​ទំនេរ

បន្ទាប់​ពី​កំពូល​អ្នក​ចាត់ការ​២​នាក់ (Jose Mourinho , Pep Guardiola) ​កំពុង​តែ​ឈរ​នៅ​ក្នុង​ទីផ្សារ​មិន​ទាន់​មាន​ក្លិប​ណា ​នាំ​យក​ពួកគេ​ទៅ​ដឹក​នាំ​ក្រុម​នៅ​ឡើយ​សម្រាប់​ពេល​ខាង​មុខ​នោះ មាន​ការ​វិភាគ​ជា​ច្រើន​បាន​ចាប់​ផ្ដើម​លេច​រូបរាង​ឡើង ​ថា​តើ​ក្លិប Manchester United ​គួរ​ជ្រើសរើស​ម្នាក់​ណា?

 

វិភាគ៖ ហេតុផល​ Man Utd ​អាច​​នឹង​​ឆ្កួត​បំផុត​ ​ប្រសិន​បើ​មិន​យក Mourinho ​បើ​ទោះ​បី​ Pep ​នៅ​ទំនេរ

 

លោក Stan Collymore ​ជា​អតីត​កីឡាករ​អង់គ្លេស ​បាន​ចេញ​មក​និយាយ​មុន​គេ​ថា ៖ “Mourinho ​ជា​បុគ្គល​ល្អ​បំផុត​ពីព្រោះ​គាត់​ដឹង​ពី​អ្វី​ដែល​អាច​នាំ​ក្រុម​លើក​ពាន​បាន​នៅ​អង់គ្លេស ​មិន​ដូច​លោក Pep ​នោះ​ទេ”។ អតីត​កីឡាករ Liverpool ​បាន​លើក​ហេតុ​ផល​ថា​៖

 

Pep ​ជា​បុគ្គល​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​បាល់ទាត់ ដោយ​អាច​ជួយ​ក្រុម Barcelona ឈ្នះ​ពាន​ដល់​ទៅ​៣​ក្នុង​មួយ​រដូវ​កាល ​ហើយ​ថែម​ទាំង​ពាន​រង្វាន់ UEFA Champions League ​២​ដង​ថែម​ទៀត។ ខណៈ​ដែល​នៅ​ក្រុម Bayern Munich ​វិញ ​បុរស​វ័យ​៤៤​ឆ្នាំ​រូប​នេះ ​ក៏​បាន​ជួយ​ក្រុម​លើក​ពាន​លីក​កំពូល​អាល្លឺម៉ង់​ជាប់​គ្នា​ផង​ដែរ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ​ពិត​ធ្វើ​រឿង​ដ៏​អស្ចារ្យ ​ហើយ​រូប​លោក​នឹង​មក​ដល់​អង់គ្លេស​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ធ្វើ​ការងារ​របស់​លោក​បន្ដ​ទៀត។

 

វិភាគ៖ ហេតុផល​ Man Utd ​អាច​​នឹង​​ឆ្កួត​បំផុត​ ​ប្រសិន​បើ​មិន​យក Mourinho ​បើ​ទោះ​បី​ Pep ​នៅ​ទំនេរ

 

ប៉ុន្តែ​សម្រាប់ Mourinho ​វិញ​មាន​ចំណុច​ពិសេស ព្រោះ​រូប​លោក​ដឹង​អ្វី​ដែល​អាច​ជួយ​ក្រុម​លើក​ពាន​រង្វាន់​នៅ​លីគ​កំពូល​អង់គ្លេស។ Mourinho ​ដឹង​ច្បាស់​ថា​ក្បួន tiki-taka ​មិន​អាច​ជោគជ័យ​បាន​ឡើយ​ជាមួយ​ក្រុម​នៅ English Premier League ​ហើយ​ក្រុម Man Utd ​កំពុង​តែ​ប្រើ​យុទ្ធសាស្ត្រ​ខុស​បាត់​ទៅ​ហើយ។ ខណៈ​ដែល​អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​រូប​នេះ​អាច​នឹង​កសាង​ក្រុម​បាន​ឡើង​វិញ ​ហើយ​ថែម​ទាំង​អាច​នឹង​ទាក់ទាញ​អ្នក​គាំទ្រ​បាន​ច្រើន​ថែម​ទៀត​ផង ជាមួយ​យុទ្ធសាស្ត្រ​ថ្មី​របស់​លោក។

 

ដូច្នេះ​ហើយ អ្នក​រាល់​គ្នា​អាច​ស្រមៃ​បាន​ថា​តើ​លីគ​នៅ​អង់គ្លេស​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​លោក Pep ​ទៅ​ដឹក​នាំ​ក្រុម Manchester City ​ស្រប​ពេល​ដែល​លោក Jose ​ទៅ​ដឹក​នាំ​ក្រុម Manchester United ? វា​មិន​ខុស​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អេស្ប៉ាញ​រវាង​ក្រុម Real Madrid ​និង Barcelona ​ឡើយ។

 

មួយ​វិញ​ទៀត ​ប្រសិន​បើ​ក្លិប​នៅ​ទីក្រុង Manchester ​ទាំង​ពីរ​ពិត​ជា​នាំ​យក​បុរស​ខ្លាំង​ទាំង​ពីរ​មក​ដឹក​នាំ​ក្រុម​បាន​មែន ​នោះ​ពាន​រង្វាន់​នៅ​លីគ​កំពូល​អង់គ្លេស​១០​ដង ប្រាកដ​ជា​បាន​ទៅ​លើ​ក្រុម​មួយ​ក្នុង​ចំណោម​ពីរ​នេះ ​៩​ដង​ទៅ​ហើយ។

 

យ៉ាង​ណា​មិញ នេះ​គ្រាន់​តែ​ជា​ការ​វិភាគ​ប៉ុណ្ណោះ ចុះ​បើ​តាម​គំនិត​ប្រិយមិត្ត​វិញ​គិត​ដូច​លោក Stan Collymore ​ដែរ​អត់?

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror