យល់ដឹងពីបញ្ហា​​សន្ទះ​ទ្វារមាស បន្ទាប់ពីអស់ព្រហ្មចារី

តើអ្នកអាចរួមភេទ​បានភ្លាមៗ​ដែរទេ បន្ទាប់​ពីភ្នាស​សន្ទះទ្វារមាស​របស់អ្នក​ដាច់រហែក ឬអ្នកគួរតែ​រង់ចាំមួយ​រយៈ ដោយសារ​មាន​ការឈឺចាប់? វេជ្ជបណ្ឌិត​លោកស្រី Rajan Bhosale មកពី មុំបៃ បាន​និយាយ​ថា គ្មានចម្លើយ​ស្តង់ដា​ឯណាអាច​ឆ្លើយនឹង​សំណួរនេះ​បានឡើយ ព្រោះភ្នាស​សន្ទះទ្វារមាស​របស់ស្ត្រី​គ្រប់រូប​មិន​ដូច​គ្នាឡើយ។ មិនថា​អ្នកគួរតែ​រួម​ភេទ​ឆាប់ៗ ពន្យាពេលមួយ​រយៈ ឬពេល​ក្រោយ​ទេ តែវា​អាស្រ័យលើភាព​ក្រាស់​របស់ភ្នាស​សន្ទះទ្វារមាស, ប្រភេទ​នៃរបួស និង​ពេលវេលា​ដើម្បីព្យា​បាល។ 
 
យល់ដឹងពីបញ្ហា​​សន្ទះ​ទ្វារមាស បន្ទាប់ពីអស់ព្រហ្មចារី
មានកត្តាមួយចំនួននឹងជួយឲ្យអ្នកធ្វើការ​សម្រេចចិត្ត ថាតើនៅពេល​អ្នក​គួរតែ​បង្កាត់ភ្លើង​ស្នេហ៏​ម្តងទៀត។ លើសពីនេះ វាអាស្រ័យ​លើអារម្មណ៏​របស់អ្នក និង​បទពិសោធន៏​ដែលអ្នក​ធ្លាប់​មានក្នុង​ពេល​ប្រព្រឹត្តរឿង​លើគ្រែ។ ខាង​ក្រោមនេះ​ជាអ្វីដែល​អ្នកគួរដឹង​អំពីភ្នាស​សន្ទះ​ទ្វារមាស បន្ទាប់ពី​បាត់បង់​ព្រហ្មចារី៖
១. ប្រសិនបើ​ភ្នាសសន្ទះទ្វារមាស​របស់អ្នក​ស្តើងដូច​ក្រដាស វាអាច​នឹង​ងាយរហែក និង​មិនធ្វើឲ្យ​អ្នកឈឺ​ចាប់​ខ្លាំងឡើយ។ ហើយវា​ក៏មិនបណ្តាលឲ្យ​ចេញឈាម​ច្រើនដែរ គ្រាន់​តែ ២-៣ដំណក់​ប៉ុណ្ណោះ។
២. ប្រសិនបើវា​ក្រាស់ ហើយតឹង​ណែនល្អ វាអាច​ធ្វើឲ្យអ្នក​ឈឺចាប់​នៅពេល​វាដាច់​រហែក និងបណ្តាល​ឲ្យចេញ​ឈាម (តែមិនដូច​ជាហូរឈាម​រដូវទេ)។
៣. ក្នុងករណី​ខ្លះ ភ្នាសសន្ទះទ្វារមាស​មានលក្ខណៈ​ក្រាស់ ហើយ​មិនងាយ​ដាច់រហែក ឬធ្លុះក្នុង​ពេល​បង្កាត់ភ្លើងស្នេហ៏​ឡើយ។ វាកើតមាន​ចំពោះស្ត្រីតែ ១-៣% តែប៉ុណ្ណោះ ហើយ​ទាមទារឲ្យ​ធ្វើការ​វះកាត់ ដើម្បី​ចោះរន្ធភ្នាស​សន្ទះ​ទ្វារមាស។
៤. លើសពី​នេះទៀត ស្ត្រី១០-១៥% គ្មានភ្នាស​សន្ទះទ្វារមាស​តាំងពីកំណើត ដូច្នេះការដាច់រហែក​ភ្នាសសន្ទះទ្វារមាស​នឹងមិនកើត​ឡើងឡើយ នៅពេល​ពួកគេ​បាត់បង់ព្រហ្មចារី។
ខាង​ក្រោមនេះជារឿង​រ៉ាវមួយចំនួន​ដែលអ្នក​គួរចាំក្នុង​ចិត្ត មុនពេលរួមភេទ​បន្ទាប់ភ្នាស​សន្ទះទ្វារមាស​របស់អ្នក​បានដាច់រហែក។
- ប្រសិនបើ​វាឈឺចាប់ ឬចេញឈាម យល់ល្អ​គួរតែផ្អាក​ការរួមភេទ​រយៈពេល ២-៣ ថ្ងៃសិន ឬរហូតដល់​ការឈឺចាប់​បាន​ជាសះស្បើយ។
- ទី ២ យល់​ល្អគួរ​រួមភេទ ក្រោយពេល​របួសជាសះស្បើយ​ដែលត្រូវ​ចំណាយពេល ២-៣ថ្ងៃ ឬ ១ខែ។ ប្រសិនបើ​របួសស្រាល ត្រូវចំណាយ​ពេល ៣-៤ថ្ងៃ ដើម្បី​ឲ្យជាសះ​ស្បើយ។ ប្រសិន​បើរបួសធ្ងន់ធ្ងរ​ខ្លាំងដែរ ត្រូវចំណាយ​ពេលពី ១-២សប្តាហ៏។
តែទោះបីជាយ៉ាង​ណា ប្រសិនបើរបួស​ទទួលបាន​ពីការឆ្លង​មេរោគ វាអាចត្រូវ​ចំណាយ​ពេល ១ខែ។ ក្នុងករណី​នេះ យល់ល្អ​ត្រូវ​ប្រឹក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​ជាជាង​ការរង់ចាំ​ឲ្យវា​សះស្បើយ​តាម​បែបធម្មជាតិ។
- ជាចុងក្រោយ រួមភេទ​តែពេលណា ដែលអ្នក​មានចំណង់។ ក្នុង​ករណីខ្លះ ស្ត្រីៗពិតជា​ពិបាក​នឹងបំភ្លេច​បទពិសោធន៏​ឈឺចាប់ ប៉ុន្តែអ្នក​ផ្សេងៗ​អាចបន្ត​ការបង្កាត់​ភ្លើងស្នេហ៏​នៅថ្ងៃ​ក្រោយ​ទៀត​បាន។ អ្វីដែលសំខាន់ វាមាន​ភាពខុសប្លែកគ្នា​ពីមនុស្សម្នាក់​ទៅមនុស្សម្នាក់​ទៀត ទាំង​អារម្មណ៏ និង​បទពិសោធន៏។
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!