ប្លន់​ផ្ទួន​ៗ​នៅ​ស្រុក​ត្បូងឃ្មុំ សមត្ថកិច្ច​ចាប់​ បាន​តែ​ខ្យល់

ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រី​២​នាក់​បងប្អូន​ត្រូវ​បាន​ចោរ​២​នាក់​ស្ទាក់​វាយ​ប្លន់​យក​​ខ្សែ​ក​មាស​ ១​តម្លឹង​ និង​លុយ​អស់​ជិត​១​លាន​រៀល​កាលពី​ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ធ្នូ ២០១៥ ត្រង់​ចំណុច​កន្លែង​ស្ងាត់​ក្នុង​ឡូត៍​ កៅស៊ូ​លេខ ០-១៨ ស្ថិត​ក្នុងភូមិ ២-១៧ ឃុំ​ល្ងៀង ស្រុក​ត្បូងឃ្មុំ រហូត​មក​ដល់​ ម៉ោង​៨​យប់​ថ្ងៃ​ដដែល​នេះ​ សម​ត្ថិ​ច្ច​មិន​ទាន់​ រក​ឃើញ និងចាប់​ជនសង្ស័យ​ណា​ ម្នាក់​នោះ​ទេ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​២​នាក់​បងប្អូន​ឈ្មោះ បាន គាន អាយុ​៥៤​ឆ្នាំ និង​ប្អូនស្រី​ឈ្មោះ បាន ស្រី​មុំ  ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​«​កោះសន្តិភាព​»​ឲ្យ​ដឹង​ថា មុន​ពេល​ហេតុការណ៍ ស្ត្រី​រង​គ្រោះ​ទាំង​ ២​នាក់​បាន​ធ្វើ​ដំណើរ​ចេញ ពី​ក្រុង​សួង​ដោយ​ជិះ​ម៉ូតូ​ ម៉ាក​វ៉េវ​១​គ្រឿង លុះដល់​ចំណុច​កើតហេតុ​ស្រាប់ តែ​មាន​ក្រុម​ចោរ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ចេញ​មក​ស្ទាក់​វាយ​ស្ត្រី​ជា​បង ព្រមទាំង​ទាញ​ផ្តាច់​ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​១​តម្លឹង និង​យក​លុយ​នៅ​ក្នុង​ កាបូប​អស់​ជិត​១​លានរៀល រួច​ក៏​ជិះ​គេចខ្លួន​ទៅ​បាត់ ។ ពេល​ដែល​ចោរ​ចេញ​ទៅ​ផុត ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ បងប្អូន​បាន​ទូរស័ព្ទ​ប្តឹង​មក​ សមត្ថកិច្ច​មូលដ្ឋាន​ ឲ្យ​បានដឹង ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​នាំ​គ្នា​ចុះ​ទៅ​ កាន់​កន្លែង​កើតហេតុ ដោយ​បាន​សួរនាំ​ជន​ រង​គ្រោះផង​ដែរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការ​សួរនាំ​ពី​សាក្សី ទីបំផុត​នគរបាល​ស្រុក​បាន​ស្គាល់​ អត្តសញ្ញាណ​ ក្រុម​ចោរប្លន់​ទាំង​ ២​នាក់​នោះ​ហើយ គឺ​ជា​មុខ​សញ្ញា​គ្រឿងញៀន​ផង ។ ក្រោម​ការ​ទទួលបញ្ជា​ពី​លោក ស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​បាន​តាម​ ប្រមាញ់​រហូត​ដល់​ពេល​ល្ងាច​ តែ​នៅ​មិន​ទាន់​ទទួល​ បាន​លទ្ធផល​នៅ​ឡើយ ដោយ​មិនដឹង​ថា​ចោរប្លន់​ទាំង នោះ​គេច​ចេញ​ទៅ​ណា​ទេ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ ៤-១៤ ស្ថិត​ក្នុងភូមិ ២-១៦ ឃុំ​ល្ងៀង ដដែល​ មាន​សាខា​ក្រុង​សួង​មា្ន​ក់​ឈ្មោះ ជិ សា​រ៉ី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ត្រូវ​បាន​ចោរ​ស្ទាក់​​ប្លន់​យក​ទ្រព្យសម្បត្តិ ​អស់​ជា​ច្រើន ព្រមទាំង​វាយ​ត្រូវ​ក្បាល​បណ្តាល​ ឲ្យ​រង​របួស​ជា​ដំណំ​ផង​ដែរ ។ ករណី​នេះ​សមត្ថកិច្ច​មិន​ទាន់​នឹង​ តាម​ប្រមាញ់​ចាប់ខ្លួន​ ចោរប្លន់​បាន​ផង ស្រាប់តែ​កើត​មាន​អំពើ​ ប្លន់​ផ្ទួន​ៗ​តែ​ម្តង បង្ក​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ក្តី​ កង្វល់​ជា​ខ្លាំង ។ តើ​ឯណា​ទៅ​ភូមិ​-​ឃុំ​មាន​ សុវត្ថិភាព​នោះ បើ​សព្វ​ថ្ងៃនេះ​គេ​ឃើញ​មាន​ល្បែង​កន្ទុយលេខ​បាន​រីក​រាល ដាល​ស្ទើរ​តែ​គ្រប់​ ទីកន្លែង​ទៅ​ហើយ​នោះ​ ដែល​ទាំងនេះ​ហើយ​ជា​ ប្រភព​បង្កើត​ឲ្យ​មាន​អំពើ​ចោរលួច ចោរប្លន់ ៕

ប្លន់​ផ្ទួន​ៗ​នៅ​ស្រុក​ត្បូងឃ្មុំ សមត្ថកិច្ច​ចាប់​ បាន​តែ​ខ្យល់

ប្លន់​ផ្ទួន​ៗ​នៅ​ស្រុក​ត្បូងឃ្មុំ សមត្ថកិច្ច​ចាប់​ បាន​តែ​ខ្យល់
ប្លន់​ផ្ទួន​ៗ​នៅ​ស្រុក​ត្បូងឃ្មុំ សមត្ថកិច្ច​ចាប់​ បាន​តែ​ខ្យល់

ផ្តល់សិទ្ធដោយ