ដឹង​ថា មក​ដល់​ឥឡូវ មាន សូនីតា ប្ដូរ​រថយន្ត​​អស់​ប៉ុន្មាន​គ្រឿង​ទេ?

ដឹង​ថា មក​ដល់​ឥឡូវ មាន សូនីតា ប្ដូរ​រថយន្ត​​អស់​ប៉ុន្មាន​គ្រឿង​ទេ?

តារា​សម្ដែង មាន សូនីតា ប្រាប់ ​Sabay នាង​ធ្លាប់​​ផ្លាស់ប្ដូរ​រថយន្ត ចំនួន ៣ គ្រឿង​មក​ហើយ ចាប់​តាំង​ពី​នាង​ចេះ ជិះ​រថយន្ត​មក។

 

 

ដឹង​ថា មក​ដល់​ឥឡូវ មាន សូនីតា ប្ដូរ​រថយន្ត​​អស់​ប៉ុន្មាន​គ្រឿង​ទេ?
 

ការ​ថ្លែង​បែប​នេះ​គ្រា​ដែល​នាង​ត្រូវ​បាន Sabay ជជីក​សួរ​ពី​ការ​ផ្លាស់ប្ដូរ​​រថយន្ត​របស់​នាង តាំង​ពី​​បោះជំហាន​ចូល​សិល្បៈ​មក។ ជា​ការ​ពិត មាន សូនីតា នាង​មាន​​រថយន្ត​ជិះ​តាំង​ពី​មិន​ទាន់​ចូល​សិល្បៈ​មក​​ម្ល៉េះ ដោយ​រថយន្ត​​ដំបូង​ដែល​នាង​ជិះ​នោះ គឺ​ Camry ស៊េរី​ឆ្នាំ ២០០០តម្លៃ​ខ្ទង់១ម៉ឺន​ដុល្លារ។ បន្ទាប់​មក​ទៀត​ ក្រោយ​បោះជំហាន​ចូល​សិល្បៈ​ស៊ុប នាង​ប្ដូរ​មក​ជិះ Camryសេរី​ឆ្នាំ ២០០៧ តម្លៃ ជាង១ម៉ឺន​ដុល្លារដូច​គ្នា ហើយ​ចុង​ក្រោយ​រថយន្ត​ដែល​នាង​កំពុង​ជុះ​រាល់ថ្ងៃ​គឺ LEXUS RX 330 តម្លៃ​ជាង២ម៉ឺន​ដុល្លារ។
 

មាន សូនីតា បាន​​លលើក​ឡើង​ថា មិន​​ទាន់​មាន​គម្រោង​ផ្លាស់ប្ដូរ​រថយន្ត​​បន្ត​ទៀត​ទេ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​​ខ្លួន​មាន​លទ្ធភាព អាច​ទិញ​រថយន្ត​ទំនើប​ជាង​នេះ​ក្ដី។ “ការ​ពិត​ទៅ រឿង​ឡាន​ហ្នឹង មិន​មែន​ជា​រឿង​អស្ចារ្យ​សម្រាប់​ខ្លួន​ខ្ញុំ​ទេ ឲ្យ​តែ​មាន​ជិះ​ចូល​ចំណោម​​គេ​ចុះ​ទៅ​បាន​ហើយ អត់​ទាន់​មាន​គម្រោង​ប្ដូរ​ទេ” មាន សូនីតា ថ្លែង​បញ្ជាក់។

 
ដឹង​ថា មក​ដល់​ឥឡូវ មាន សូនីតា ប្ដូរ​រថយន្ត​​អស់​ប៉ុន្មាន​គ្រឿង​ទេ?
 

មាន សូនីតា បាន​​បោះជំហាន​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ ២០០៩ តារា​ស្រី​មាន​កំណើត​មក​ពី​ខេត្ត កំពង់ចាម​ម្នាក់​នេះ ក្រៅ​ពី​ថត​ខារ៉ាអូខេ ស្ប៉ត​ពាណិជ្ជកម្ម និង ធ្វើ​ជា​ទួត​សុឆន្ទៈ​ឲ្យ​ក្រុមហ៊ុន​ក៏​ដូច​ជា​អង្គការ​​មួយ​ចំនួន នាង​​ធ្លាប់​បាន​ថត​ខ្សែភាពយន្ត​បាន៥ទៅ៦រឿង​មក​ហើយ៕
 

អត្ថបទ៖ ខុត សីហា