​ស្រាបៀរ​ ជួយ​ដោះ​ស្រាយ​បញ្ហា​ស​ក់​?​

​ភាគ​ច្រើន​គេ​តែង​យក​ស្រា​បៀរ​ម​កពិសាដើម្បី​អបអរ​ក្នុង​ពិធី ​រឺ​ក៏​ជប់លៀង​ជា​មួយ​មិត្តភក្កិ ​និងក្រុម​គ្រួសារ ​ប៉ុន្តែតើអ្ន​កធ្លាប់​ដឹង​ទេ​ថា ​ស្រា​បៀរ​ក៏​មាន​ប្រយោជន៍​ចំពោះ​សក់របស់អ្នក​បាន​យ៉ាង​ល្អ​ផង​ដែរ​៖​
​ស្រាបៀរ​ ជួយ​ដោះ​ស្រាយ​បញ្ហា​ស​ក់​?​
​១) ជំនួយ​ដល់​សុខ​ភាព​សក់៖​ ស្រាបៀរ​ផ្ទុក​ជាមួយ​វីតាមីន​ជា​ច្រើន ​និង​សារ​ធាតុ​ល្អៗ​មួយ​ចំនួន​ទៀត ដែល​អាច​ជួយ​ពង្រឹង​សរសៃសក់​ឲ្យ​រឹងមាំ​បាន​ល្អ។ ​​ជាពិសេស​ វា​ក៏​អាចធ្វើ​ឲ្យ​សរសៃ​សក់របស់​អ្នក​មាន​ទម្ងន់​ និង​សុខ​ភាព​ល្អ​ជាង​ផលិត​ផល​គីមី​ផ្សេង​ៗ  ដែល​អ្នកកំពុង​ប្រើ​ទៅ​ទៀត។​
២) ​ជួយឲ្យ​សក់ទ​ន់​៖  ​ចំពោះស្រាបៀរ ជួយ​លាងសម្អាត​កាក​សំណល់​កខ្វក់ ​ដែល​ជាប់​សក់​ឲ្យ​ស្អាត​ល្អបាន​។ ​មិន​តែប៉ុ​ណ្ណោះ​ ស្រាបៀរ​ក៏​បានដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បន្ទន់​សក់របស់​អ្នក​ឲ្យរលាស់​ល្អ ​ទន់ ​និង​មាន​ពន្លឺ​ផងដែរ។​
៣) ​ជួស​ជុល​បញ្ហា​សក់​ស្ងួត ​និង​សក់ខូច​៖ ​ជាតិ​ប្រូតេអ៊ីន​ ដែល​មាន​ក្នុង​ស្រាបៀរ​អាច​ជួយ​ជួសជុល​សក់ខូច​ស្ងួត ​ឲ្យ​ត្រឡប់​ជា ​សក់​ល្អស្អា​តវិ​ញ​។ ​ជា​ពិសេស​បញ្ហា​សក់​បែក​ចុង ​ក៏​ស្រាបៀរ​អាចជួយ​បាន​ដែរ ​ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា ​បញ្ហា​បែក​ចុង​គឺ​កើត​ឡើង​មក ​ពី​មូល​ហេតុ​ច្រើនយ៉ាង ដូច្នេះ​អ្នក​ក៏​​គួរតែ​ពិសា​ទឹក​ឲ្យ​បាន​ច្រើន ​និង​បរិភោគ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់​ទើប​អាចជួយ​ការពារ ​បញ្ហា​បែក​ចុង​បាន​មួយ​កម្រិត​ទៀត​។​
៤) ​ជួយ​លាងសម្អាត​ជាតិគីមី ​ជាប់​សរសៃ​សក់​៖ ​ដូច​អ្នក​បានដឹ​ង​ស្រាប់ហើយ​ថា សាប៊ូ​កក់​សក់​មួយ​ចំនួន​គឺ​ផ្ទុក​សារ​ជាតិ​គីមី ​ដែល​ពេល​ខ្លះ​ក៏​អាច​ប៉ះ​ពា​ល់ដល់សរសៃសក់​របស់​អ្នក​បាន​ផង​ដែរ ​ប៉ុន្តែ​អ្នក​​កុំ​បារម្ភ​ស្រាបៀរ​អាច​ដោះ​ស្រាយ​បញ្ហានេះ​បាន ពី​ព្រោះ ​វាអាច​ជួយ​លាង​សម្អាត​ជាតី​គីមី​បាន​យ៉ាង​ល្អ ​ដែល​ជាប់​សរសៃសក់​។ ​វិធី​អនុវត្ត​៖​ យកទឹក​ខ្មេះ ​ដែល​ផ្សំ​ពី​ផ្លែ​ប៉ោម​(Apple Cider ​Vinegar) ​និង​ចាក់ស្រាបៀរ​បន្តិច​ចូល​ក្នុង​ចាន​ រួច​កូរ​ឲ្យ​សព្វ​ បន្ទាប់​មក​ញី​សរសៃសក់​ឲ្យ​បាន​យូរ ​ចុង​ក្រោយ ​លាងទឹ​ក​ចេញ​ជា​ការ​ស្រេច​។​
៥)​ ជាអ្ន​ក​លាង​សម្អាតបញ្ហា​អង្គែ​៖ ​ស្រាបៀរ ​មិនត្រឹម​តែ​ជួយ​ឲ្យ​សក់​​ទន់ប៉ុណ្ណោះទេ ​ថែម​ទាំង​ជា​អ្នក​សម្អាត​បញ្ហា​អង្គែ​បាន​ទៀត​។ ​វិធីអ​នុវត្ត​៖ ​យក​ស្រាបៀរ​បន្តិច​ចាក់​លើ​សក់ ​ប​ន្ទាប់មក​ញីឲ្យ​បាន​សព្វ ​ទុករយៈ​ពេល​១ ​ទៅ​២ ​ម៉ោង ​មុន​នឹង​អ្នក​លាងសម្អាត​ ជា​មួយ​នឹង​ទឹ​ក​ធម្មតា​។ ​ចំពោះ​ស្រាបៀរ ​អាច​ជួយ​កាត់​បន្ថយបញ្ហា​អង្គែ ​ដែល​កើត​លើ​ក្បាល​របស់​អ្នកបាន​យ៉ាង​ល្អ។​ទាំង​​នេះ​ជា​អត្ថ​ប្រយោជន៍របស់​ស្រាបៀរ​លើសរសៃសក់​របស់​អ្នក ​ដូច្នេះ​អ្នក​ក៏​អាចអនុវត្ត​បាន​នៅ​ផ្ទះផងដែរ​ដើម្បី​ធ្វើ​ឲ្យ​សក់របស់​អ្ន​ក​កាន់តែ​ទន់​រលោងទ្វេរ​មួយ​កម្រិតទៀត​៕  ​
អត្ថបទ៖ ដេវីដ