​តារា​ស្រី​ហុងកុង​Tavia Y​eung ​ចេញលុយសម្រាប់​អាពាហ៍ពិពាហ៍​ខ្លួនទាំង​ស្រុង​?​

​ផ្អែកទៅ​លើ​ការសែត ​ហុងកុង ​ តារាស្រី​ ហុងកុង Tavia Yeung ​អាយុ​៣៦​ឆ្នាំ ​និង​តារា​ប្រុស ​Him Lawអាយុ ​៣១​ឆ្នាំ​ នឹង​កំពុងតែ​រៀប​ចំ​អាពាហ៍ពិពាហ៍​របស់​ខ្លួន ​នៅ​ខែ​មិនា ​ឆ្នាំ២០១៦​ខាង​មុខ​នេះ។​ Tavia​​ ​និយាយ​ថា ​នាង​មាន​​ជំនួយ​ពី ​Him ​ទៅ​លើ​គំរោង​នៃការ​រៀប​ការ​ពីបី​ដងទៅ​ហើយ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​Him​ ចង់​ឱ្យ​គំរោងនៃអាជីព​របស់​គាត់​ដើរ​ជាង​ការ​ចំណាយ​ទៅលើ​អាពាហ៍ពិពាហ៍។​ រីឯ ​តារាស្រីTavia ​នាង​មាន​គំរោង​នៅ​ក្នុង​ការ​យក​កូន ​បន្ទាប់​ពី​រៀប​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ហើយ​នាង ​បាន​និយាយ​ថា​នាងមិនមែន​ក្មេង​ទៀតទេ​។ ​
​តារា​ស្រី​ហុងកុង​Tavia Y​eung ​ចេញលុយសម្រាប់​អាពាហ៍ពិពាហ៍​ខ្លួនទាំង​ស្រុង​?​
​Tavia ​បាន​ដឹង​ថា​អនាគត​ស្វាមី​របស់នាង គឺស្រលាញ់​ព្រះអាទិត្យ ​និង​ឆ្នេរខ្សាច់ ហើយនាង​មានគំរោ​ង ​រៀប​អាពាហ៍ពាហ៍​ដ៏​តូច​មួយ​នៅ​តំបន់ កូ​សាមូរី (Ko Samuri ) ឬ​ក៏ភូកេត​(Phuket)​។​Tavia ​បាន​ទាក់​ចោល​នូវ​ពាក្យ​ចរចាម​អារាម ​ដែ​ល​ថា​នាង​អន្ទះសារ​រៀប​ការ​។​ បើ​គិត​​ទៅអ្នក​ទាំង​អស់​គ្នាប្រញាប់​ជាង​ខ្ញុំ​ទៅ​ទៀត ​នេះ​ជា​សម្តី​ដែល​តារា​ស្រី​ហុងកុង​រូប​​នេះ​បក​ស្រាយ​ទៅ​កាន់អ្នក​សម្ភាសន៍​៕​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews