​លែង​បារម្ភ​អំពី​បញ្ហា​ដំបៅ​ក្រពះ រលាក​ក្រពះ​ទៀត​ហើយ

​លែង​បារម្ភ​អំពី​បញ្ហា​ដំបៅ​ក្រពះ រលាក​ក្រពះ​ទៀត​ហើយ

​រូបមន្ត​មួយ​នេះ​គឺ​សាមញ្ញ​បំផុត ហើយ​ត្រូវបាន​គេ​អះអាង​ថា​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការព្យាបាល​អាការៈរលាក​ក្រពះ ឬ​ពោះវៀនធំ បញ្ហា​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​អាស៊ីត​ក្រពះ និង​ក្រពះ​មិន​កិន​។

​ក្រៅ​ពី​ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ វា​ក៏​សម្បូរ​ទៅដោយ​វីតាមីន​C ដែល​ធ្វើឱ្យ​វា​ផ្តល់​ភាពរឹងមាំ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​បង្កើន​ការរំលាយ​អាហារ​។

​ជា​រៀងរាល់​ព្រឹក ចូរ​កិន​ទឹក​ស្ពៃក្តោប​ពី ១០០ ទៅ​១៥០​មី​ល្លី​លីត្រ​

​ចូរ​ញ៉ាំ​ទឹក​មួយ​ប្រភេទ​នេះ​នៅ​ពោះ​ទទេ ហើយ​កុំ​ទាន់​ញ៉ាំ​អ្វី​ឱ្យ​សោះ​នៅ​រយៈពេល​ពីរ​ម៉ោង​ក្រោយ​។ ការព្យាបាល​នេះ​ត្រូវធ្វើ​រយៈពេល​៤០​ថ្ងៃ ហើយ​នៅ​ពេល​បញ្ចប់​ហើយ អ្នកនឹង​មើលឃើញ​លទ្ធផល​របស់​វា​ថា​អស្ចារ្យ​ប៉ុនណា​ជា​មិន​ខាន​។

​បើសិន​ជា​អ្នក​មិន​ចូលចិត្ត​រស់ជាតិ​របស់​វា​ទេ អ្នក​ក៏​អាច​លាយ​អំបិល​បន្តិចបន្តួច​មុន​នឹង​ញ៉ាំ​ក៏​បាន​ដែរ​។

​សូមបញ្ជាក់​ថា ស្ពៃក្តោប​ក៏​ប្រហែលជា​មាន​ប្រយោជន៍​ដល់​ឈាម កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល បញ្ចុះ​សម្ពាធ​ឈាម សម្អាត​ស្បែក និង​សម្រក​ទម្ងន់​ទៀតផង​៕
 

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។