ខ្ទឹមស​អាច​ដោះស្រាយ​ការឈឺ​ធ្មេញ​បាន ចង់ដឹង​ទាល់តែ​សាកមើល​សឹន​!!!

ខ្ទឹមស​អាច​ដោះស្រាយ​ការឈឺ​ធ្មេញ​បាន ចង់ដឹង​ទាល់តែ​សាកមើល​សឹន​!!!

​មិន​ខ្វល់​ថា​អ្នក​ទៅ​ជួប​ពេទ្យធ្មេញ​ទៀងទាត់​ដើម្បី​ពិនិត្យ​សុខភាព​មាត់​ធ្មេញ ឬ​កំណត់​រោគ   វិនិច្ឆ័យ​ជំងឺ​អ្វី​ឡើយ គឺ​គ្មាន​នរណា​ម្នាក់​ចង់​ចំណាយ​លុយ​ដើម្បី​ពិនិត្យ​ជំងឺ​ជាមួយ​ពេទ្យធ្មេញ​ឡើយ ព្រោះ​យើង​សុទ្ធតែ​ដឹង​ហើយ​ថា រាល់​ការបញ្ចប់​ការពិនិត្យ​រួច​គឺ​ធ្វើឱ្យ​មាន​ការឈឺចាប់​វិញ​តែ​ម្តង​។

​ប៉ុន្តែ​សុខភាព​មាត់​ធ្មេញ​គឺជា​របៀប​មួយ​ដែល​មិន​អាច​ថែរក្សា​បាន​ល្អ​បំផុត​ឡើយ ព្រោះ​យើង​មិន​អាច​មើលឃើញ​ថា​មាន​អ្វី​កំពុងតែ​កើត​ឡើង​ក្នុង​មាត់​របស់​យើង​ឡើយ​។ យើង​គ្រាន់តែ​អាច​ថែរក្សា និង​សម្អាត​ធ្មេញ និង​អញ្ចាញធ្មេញ​ប៉ុណ្ណោះ ហើយក៏​មិន​ដឹង​ថា​មាន​បញ្ហា​អ្វីខ្លះ​កើតឡើង​ក្នុង​មាត់​យើង​ដែរ​។

​ការ​ឈឺធ្មេញ​អាចជា​រឿង​មួយ​ដែល​ពិបាក​នឹង​ស៊ូទ្រាំ​។ ចំពោះ​មូលហេតុ​របស់​វា​អាច​ដោយសារ​តែ​ជំងឺ​ពុក​ធ្មេញ មាន​ការបង្ក​រោគ​ក្នុង​ធ្មេញ ចេញ​ឫសធ្មេញ ធ្មេញ​ប្រេះ ជំងឺ​អញ្ចាញធ្មេញ មាន​ជំងឺ​នៅ​សន្លាក់​ថ្គាម​ជាដើម​។ ការ​ឈឺធ្មេញ​កើតឡើង​នៅពេលដែល​ផ្នែក​កណ្តាល​របស់​ធ្មេញ​មានការ​រលាក ឬ​ហើម​។

​រឿង​នេះ​កើតឡើង​ដំបូង​គេ​ដោយសារ​តែ​ផ្នែក​កណ្តាល​នោះ​ពោរពេញ​ទៅ​ដោយ​ចុង​សរសៃប្រសាទ​ច្រើន​បំផុត​។ បើសិន​ជា​អ្នក​មិន​អាច​ដោះស្រាយ​បញ្ហា​ឈឺធ្មេញ​បាន និង​មិន​អាច​រង់ចាំ​ជួប​ពេទ្យធ្មេញ​ទេនោះ អ្នក​អាច​ជ្រើសរើស​យក​ខ្ទឹមស​ដើម្បី​ដោះស្រាយ​ការឈឺ​ធ្មេញ​នេះ​មួយគ្រា​សិន​បាន​។
 

ខ្ទឹមស​គឺជា​ឱសថ​ដ៏​ល្បី​មួយ​ប្រភេទ​ដែល​អាច​ដោះស្រាយ​ការឈឺចាប់​បាន​ច្រើនយ៉ាង​។ វា​ក៏​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​ណាស់ដែរ​ក្នុង​ការបំបាត់​ការ​ឈឺធ្មេញ​។ នេះ​ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ថ្នាំ​ផ្សះ​ធម្មជាតិ និង​មាន​ប្រយោជន៍​ក្នុង​ការសម្រួល​ដល់​ការឈឺចាប់​។

  • ​វាយ​បំបែក​ខ្ទឹម​មួយ​កំពឹស ហើយ​លាយ​ជាមួយ​អំបិល​បន្តិច​
  • ​យក​វា​ទៅ​ដាក់​លើ​ធ្មេញ​ដែល​ឈឺ​
  • ​អ្នក​ក៏​អាច​ទំពារ​ខ្ទឹមស​ពីរ​កំពឹស​បាន​ដែរ​
  • ​ចូរ​ធ្វើការ​ព្យាបាល​ទាំង​នេះ​ចំនួន​ពីរ​ថ្ងៃ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។