កំហុស​៣​យ៉ាង​ដែល​មនុស្ស​យើង​ធ្វើ​ជា​ញឹកញាប់​នៅ​ពេល​ប្រើ​ក្រដាសអនាម័យ​

កំហុស​៣​យ៉ាង​ដែល​មនុស្ស​យើង​ធ្វើ​ជា​ញឹកញាប់​នៅ​ពេល​ប្រើ​ក្រដាសអនាម័យ​

​បើសិន​ជា​អ្នក​ច្រើន​តែ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ឬ​ប្រដាប់ភេទ​នោះ ហេតុផល​របស់​វា​ប្រហែល​ជា​បណ្តាលមកពី​មាន​អ្វី​ខុស​ប្រក្រតី​ក្នុង​ការប្រើប្រាស់​ក្រដាសអនាម័យ​ហើយ​។ ជា​អកុសល មាន​មនុស្ស​ជាច្រើន​មិន​បានដឹងថា​អំពី​របៀប​ប្រើប្រាស់​ក្រដាសអនាម័យ​ឱ្យបាន​ត្រឹមត្រូវ​ទេ ហេតុដូច្នេះ​ហើយ​ទើប​បណ្តាលឱ្យ​មាន​ការបង្ក​រោគ​កើតឡើង​។

​ខាងក្រោម​នេះ​គឺជា​របៀប​ដែល​អ្នក​គួរតែ​ប្រើ​ក្រដាសអនាម័យ​ឱ្យបាន​ត្រឹមត្រូវ​៖
​អង្គុយ​លើ​បង្គន់​យូរពេក​
​ពេលខ្លះ អ្នក​អង្គុយ​នៅលើ​បង្គន់​យូរ​ពេក​ដែល​ជា​ហេតុនាំឱ្យ​កើត​ជា​ជំងឺ​ឬ​ស​ដូង​បាត​បាន​។ រឿង​នេះ​អាច​ដោយសារតែ​អ្នក​ប្រឹង​ជុះ​ខ្លាំងពេក​។ ចូរ​ព្យាយាម​ចៀសវាង​ការធ្វើ​បែប​នេះ ឬ​យ៉ាងហោចណាស់​គួរតែ​ងើបឈរ​ខ្លះ ឬ​ដើរ​ចេញ​បន្តិច​សិន​ទៅ​។

​ប្រើ​ក្រដាស​សម្អាតរ​ន្ធ​គូទ​ខ្លាំងៗ​ពេក​
​ក្រដាស់អនាម័យ​ជាធម្មតា​អាច​បណ្តាល​ឱ្យ​រលាក​ដល់​ស្បែក​នៅ​ជុំវិញ​រន្ធ​គូ​ទបាន ដូច្នេះ​វា​នឹង​ទៅ​ជារ​មាស់ ឬ​ក្រហាយ​កើតមាន​។ ការសម្អាត​រន្ធ​គូទ​ចំនួន​ពីរ​ដង​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​។ ប៉ុន្តែ​បើសិនជា​អ្នក​ត្រូវ​ធ្វើ​ច្រើន​ជាង​នេះ​វិញ មានន័យ​ថា​អ្នក​មិន​បាន​បន្ទោរ​បង់អស់​ពេញលេញ​នោះ​ទេ​។ ចូរ​ប្រើ​ក្រដាសអនាម័យ​ទន់​ជានិច្ច​ដោយ​មិន​ត្រូវ​យក​ផលិតផល​ណា​ដែល​មាន​ក្លិន និង​ពណ៌​ឡើយ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​ការ​រលា​ក​ដល់​ស្បែក​តិចជាង​។ ការប្រើ​ទឹក​ដើម្បី​សម្អាត​គឺជា​រឿង​ល្អ​បំផុត​ដែល​គួរ​ធ្វើ​។

​សម្អាតរ​ន្ធ​គូទ​ខុស​ទម្រង់​
​ស្ត្រី​ជា​ច្រើន​តែង​សាង​កំហុស​មួយ​នេះ​ដោយ​មិន​ដឹង​ខ្លួន​ក្រោយ​ពី​នោម​រួច គឺ​ពួកគេ​អាច​នឹង​ប្រើ​ក្រដាសអនាម័យ​សម្អាត​ពីក្រោយ​មក​មុខ ដែល​ជាហេតុ​នាំ​ឱ្យ​បាក់តេរី​ចេញពី​រន្ធ​គូទ​ចូល​បង្ហួរនោម​បាន​។ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​បាក់តេរី​ធ្វើដំណើរ​ទៅ​ប្លោកនោម​បាន​លឿន និង​ងាយស្រួល ព្រមទាំង​បង្ក​រោគ​បាន​យ៉ាងច្រើន​។ នេះ​ដោយសារ​តែ​បង្ហួរនោម​របស់​មនុស្ស​ស្រី​ខ្លី​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • កំហុស​៣​យ៉ាង​ដែល​មនុស្ស​យើង​ធ្វើ​ជា​ញឹកញាប់​នៅ​ពេល​ប្រើ​ក្រដាសអនាម័យ​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2015/12/28  Category:ជំងឺទូទៅ