សម្តេចនាយក​រដ្ឋ​មន្ត្រី ដកយក​ផ្លូវ​វ៉េងស្រេង មក​គ្រប់គ្រង​វិញ​

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី បានសម្រេច​ដកយក​ផ្លូវ​វ៉េងស្រេង មក​គ្រប់គ្រង​វិញ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង​ផេ​ក​ផ្លូវការ​ថា "​ក្រោយ​មោង​ម៉ោង​១២ យប់ កន្លងមកនេះ ខ្ញុំ​បានសំរេច​ដកយក​ផ្លូវ​វ៉េងស្រេង ​មក​គ្រប់គ្រង​វិញ បន្ទាប់ពី​បានទទួល​យោបល់​ដ៏​ល្អ​ពី​សំណាក់​ប្រជាជន​យើង​មកកាន់ Facebook របស់ខ្ញុំ​"​។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា "​ខ្ញុំ​បង្ហោះ​ការសម្រេចចិត្ត​បែបនេះ​ក្រោយ ម៉ោង ១២​យប់ ជា​ពេលវេលា​ដែល​បងប្អូន​បាន​ចូល​សម្រាក​រួចទៅហើយ​"​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​"​ខ្ញុំ​សូមបញ្ជាក់​សារជាថ្មី​ថា ពេលនេះ​ការធ្វើដំណើរ​តាមផ្លូវវ៉េងស្រេង ​មិនមាន​បង់ប្រាក់​ទៀត​ទេ​។ អ្វីដែល​ខ្ញុំ​សុំ​ពី​បងប្អូន​វិញ​គឺ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ សូមកុំ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​វ៉េងស្រេង ​"។

​សូម​រម្លឹកថា ក្រុមហ៊ុន ថូ​ល​វ៉េ បាន​យកលុយ​ពី​ឡាន​ឆ្លងកាត់​វេ​ង​ស្រេង ចាប់តាំងពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ជា​ថ្នូរ​នឹង​ការវិនិយោគ ចាក់​បេតុង​លើផ្លូវ​វេ​ង​ស្រេង ប្រវែង​ជាង ៦ គីឡូម៉ែត្រ អស់​ទឹកប្រាក់​ប្រមាណ​ជាង ១០ លាន​ដុល្លារ​។​

​ផ្លូវ​វេ​ង​ស្រេង ពីមុនមក គឺ​ឡាន​គ្រួសារ ដែលជា​ប្រភេទ​ឡានតូចៗ គឺ​ក្រុមហ៊ុន មិន​យកលុយ​នោះទេ​។ ពោលគឺ​ពីមុន ក្រុមហ៊ុន​វិនិយោគ​ផ្លូវ​វេ​ង​ស្រេង យកលុយ​តែ​ឡាន​ឆ្លងកាត់​ផ្លូវ​នោះ ចាប់ពី​ឡាន​ប្រភេទ ១២ កៅអី​ឡើងទៅ​៕​

សម្តេចនាយក​រដ្ឋ​មន្ត្រី ដកយក​ផ្លូវ​វ៉េងស្រេង មក​គ្រប់គ្រង​វិញ​

សម្តេចនាយក​រដ្ឋ​មន្ត្រី ដកយក​ផ្លូវ​វ៉េងស្រេង មក​គ្រប់គ្រង​វិញ​