សម្តេចតេជោ មិនមែនធ្វើនាយករដ្ឋមន្រ្តីហ្វេសប៊ុកទេ ប៉ុន្តែត្រូវក្តាប់ព័ត៌មាន គ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការរិះគន់នានាដែលថា សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើនាយករដ្ឋមន្រ្តីហ្វេសប៊ុក នោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អ្វីដែលសម្តេចបាននិងកំពុងប្រើប្រាស់ហ្វេសប៊ុកនោះ គឺដើម្បីប្រមូលព័ត៌មានឲ្យបានជុំ និងគ្រប់ជ្រុងជ្រោយបន្ថែម បើទោះជាសម្តេច មានគេហទំព័រ (នាយករដ្ឋមន្រ្តី) និងបណ្តាញព័ត៌មានដទៃទៀត យ៉ាងណាក្តី។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូន និស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃចន្ទទី២៨ខែធ្នូ ឆ្នាំ២០១៥ សម្តេចបានមានប្រសាសន៍ថា “ខ្ញុំមិនមែនជានាយករដ្ឋមន្រ្តហ្វេសប៊ុកទេ អ្នកបានជាអ្នកនាយករដ្ឋមន្រ្តីហ្វេសប៊ុក។ ខ្ញុំបានជានាយករដ្ឋមន្រ្តីពិត”។