សិក្ខាសាលា​ស្តីពី​ «ការ​ត្រៀម​ឆ្ពោះ​​ទៅ​ការ​អនុវត្ត​​ន៍​ទីក្រុង​ទេសចរណ៍​អាស៊ាន ២០១៦»

រាជធានីភ្នំពេញ ៖ នាវេលាព្រឹក​ថ្ងៃទី​២៨ ធ្នូ ២០១៥ នេះ នៅសណ្ឋាគារ​ភ្នំពេញ លោក​ថោង ខុន រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍​​ បាន​អញ្ជើញ​​ជាអធិបតី​ក្នុងពិធី​បើក​សិក្ខាសាលា​ស្តីពី​«​​​ត្រៀម​ឆ្ពោះ​​ទៅ​ការ​អនុវត្ត​​ទីក្រុង​ទេសចរណ៍​អាស៊ាន និង​ការ​ផ្សព្វ​ផ្សាយ​ចលនា​ប្រឡង​ប្រណាំង​​លើកទី២​ រង្វាន់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍២០១៦» ។