​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​២២​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​១៦​លើក​យប់​១០​លើក​បណ្តាល ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​(​ប្រុស​)​របួសធ្ងន់​១៣​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៩​នាក់ (​ប្រុស​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២១​នាក់ (​យប់​១៧​នាក់​)​។ 

​    ​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៥​គ្រឿង រថយន្ត​ធុន​តូច ១១​គ្រឿង រថយន្ត​ធំ ០១​គ្រឿង និង យាន​ផ្សេងៗ ០១​គ្រឿង​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន ០៤​លើក មិន​គោរព​សិទ្ធ ០៣​លើក ប្រជែង​គ្រោះថ្នាក់ ០១​លើក ស្រវឹង ០៣​លើក មិន​ប្រកាន់​ស្តាំ ០២​លើក និង​កត្តា​យានយន្ត ០២​លើក បត់​គ្រោះថ្នាក់ ០១​លើក​។ 

​    ​ជាមួយគ្នា​នោះ​នគរបាល​ចរាចរណ៍​បាន​រថយន្ត​ពិន័យ​សរុប​ចំនួន ៧៧០​គ្រឿង (​រថយន្ត​ធំ ២៤៧​គ្រឿង​) ស្មើនឹង ៧៧០​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៤៤១​គ្រឿង ស្មើនឹង ៤៤១​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣២៩​គ្រឿង ស្មើនឹង ៣២៩​ករណី និង​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៦២៥​គ្រឿង​ផងដែរ​៕ 

​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​២២​នាក់​