គ្មានទេលើកទី៣​ ​៖ សម្តេចតេជោ ហ៊ុន សែន​ ​ប្រកាសកាត់ដៃ​​ចោលប្រសិន​បើ​សម្តេចសុំលើកលែងទោស

រាជធានីភ្នំពេញ  ៖​ ​សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន​ ​បានប្រកាសនៅប៉ុន្មាននាទីមុននេះ​​ ដោយសម្តេចបញ្ជាក់ដាច់ខាតថា​ ​សម្តេចនឹង​​មិន​សុំលើកលែង​​ទោស​ជាលើកទី៣​​ឲ្យអ្នកណានោះទេ ​​ហើយថាប្រសិន​បើ​សម្តេចសុំលើកលែងទោស ​​​សម្តេចនឹងកាត់ដៃចោល ។

សម្តេចតេជោនាយករដ្ឋមន្រ្តី​ប្រកាស​​ខាងលើបែបនេះ​ ​បានធ្វើឡើងនៅក្នុងឱកាស​ដែលសម្តេច​បានអញ្ជើញជាអធិបតី​ក្នុងពិធីចែក​សញ្ញាបត្រ​ជូនដល់​ជ័យលាភី​និស្សិតនៃ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត ​​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ​​នៅមជ្ឈមណ្ឌលកោះពេជ្រ​​ នាព្រឹកថ្ងៃទី២៨​ ធ្នូ ​២០១៥ ។

យ៉ាងណាក៍ដោយ​សារនយោបាយដែលសម្តេចតេជោ ​ហ៊ុន សែន​ ប្រកាសនេះមិនដៅចំឈ្មោះអ្នកនយោបាយណាមួយនោះទេ​ ប៉ុន្តែប៉ុន្មានឆ្នាំ​កន្លងមកប្រធានគណបក្ស​សង្គ្រោះជាតិ ​លោក សម រង្ស៊ី ​ត្រូវបានសម្តេចតេជោសុំ​ទៅព្រះមហាក្សត្រលើកលែង​ទោសចំនួន២លើករួចមកហើយ ​ហើយពេលនេះដែរ ​លោក សម រង្ស៊ី ​កំពុងបានត្រូវ​តុលាការចាត់​ការ​តាមច្បាប់ពាក់ព័ន្ឋ​នឹង​បណ្តឹងបរិហារកេរ្តិ៍របស់​​លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណំាហុង ​និងតាមដីការបស់​តំណាងអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង ​វង្ស ប៊ុនវិសុទ្ឋ ​មេបក្សប្រឆាំងរូបនេះ ​(លោកសម រង្ស៊ី) ​នឹងត្រូវចូលទៅបំភ្លឺនៅ​តុលាការនាព្រឹកថ្ងៃទី០៤មករាសបា្តហ៍ក្រោយនេះ៕