លោ​ក​អភិបាលខេត្ត​ដឹកនាំ​ក្រុម​អ្នក​សារ​ព័​ត៌មាន​ជាង​២០​នាក់​ធ្វើ​ពលកម្ម​សំអាត​បរិស្ថាន​ក្នុង​ទីក្រុង

ខេត្តបាត់ដំបង ​៖ ក្រៅពី​ដឹកនាំ​មន្ត្រីរាជការ​តាម​ស្ថាប័នរ​ដ្ធ អង្គភាព​កម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ខេត្ត​ធ្វើ​ពលកម្ម​ប្រចាំ​ស​ប្ដា​ហ៍សំអាត​បរិស្ថាន​ក្នុង​ក្រុង​បាត់ដំបង កាល​ពីព្រឹក​ថ្ងៃ​ទី​២៧ ​ធ្នូ អភិបាលខេត្ត​ លោក​ច័ន្ទ សុផល បាន​ដឹកនាំ​ក្រុម​អ្នក​សារ​ព័​ត៌មាន​ប្រចាំ​ខេត្ត​ជាង​២០​នាក់ ចូលរួម​ធ្វើ​ពលកម្ម​សំអាត​ទី​សាធារណៈ​នៅ​ក្នុង​ក្រុង​បាត់ដំបង​។

នេះ​ជា​ការ​រួមចំណែក​មួយ​របស់​ក្រុម​អ្នក​សារ​ព័​ត៌​មាននៅ​ខេត្តបាត់ដំបង ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្តក្នុង​ការ​បំរើ​ផល​ប្រ​យោ​ជ​ន៍ដល់​សង្គម​ជាតិ ក្រៅពី​ការ​បំពេញ​ការងារ​ផ្សព្វផ្សាយ​នូវ​ព័​ត៌មាន​នានា​ ជា​ពិសេស​ការ​ចូលរួម​សំអាត​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ​នានា​នៅ​ក្នុង​ទីក្រុង​បាត់ដំបង ដែល​ជាទី​ក្រុង​បេ​តិក​ភ័​ណ្ឌ​ជាប់​ចំណាត់ថ្នាក់​ជាទី​ក្រុង​ស្អាត​លេខ​១ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

ព័ត៌​​មានលម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព