វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អាមេរិក ទម្លាយ​គុណប្រយោជន៍​ដ៏​លើសលុប​របស់​ទៀបបារាំង​

ទៀបបារាំង​ជា​រុក្ខជាតិ​ហូប​ផ្លែ​ម្យ៉ាង​ដែលមាន​កម្ពស់​ទាប និង ​ផ្លែ​ធំៗ​មាន​រសជាតិ​ជូរអែម​គួរឱ្យ​ចង់​ទទួលទាន​។ ក្រៅពី​រសជាតិ​របស់ខ្លួន ទៀបបារាំង​មាន​អត្ថប្រយោជន៍​គួរឱ្យកត់សម្គាល់​ចំពោះ​ការ​កម្ចាត់​ជំងឺមហារីក​ស្ទើរ​គ្រប់​ប្រភេទ ជាពិសេស សាច់​ដុះ​មហារីក (tumor)​។

ក្រៅពីនេះ ទាបបារាំង​អាច​ដើរតួ​ជា​ភ្នាក់ងារ​កម្ចាត់​មីក្រុប ទាំង​ការឆ្លង​បាក់តេរី ពពួក​ផ្សិត ប៉ា​រ៉ា​សិត​ក្នុង​ពោះវៀន និង​ ដង្កូវ​នានា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម សម្រួល​ដល់​អាការ​ជំងឺ​តានតឹង ស្ត្រេ​ស និង​ អាការ​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ​ទៀតផង​។​

 

​តាម​ការស្រាវជ្រាវ​ដ៏​ម៉ត់ចត់​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​លេចធ្លោ​ជាងគេ​នៅ​សហរដ្ឋអាមេរិក​ប្រមាណ និង​ ឆ្លងកាត់​ការពិសោធន៍​វេជ្ជសាស្ត្រ​ដល់​ទៅ​ជាង ២០​លើក បាន​បង្ហាញថា សារធាតុ​ចម្រាញ់​ពី​រុក្ខជាតិ​នេះ អាច​យកមក​កម្ចាត់​ជំងឺមហារីក​បាន​យ៉ាង​មាន​សុវត្ថិភាព​ និង មាន​លក្ខណៈ​ធម្មជាតិ​ទាំងស្រុង ដោយ​មិន​បង្កឱ្យមាន​ផល​រំខាន​ផ្សេងៗ​ដូចជា គេង​មិន​លក់ ស្រក់​ទម្ងន់ និង​ ជ្រុះ​សក់​ឡើយ ផ្ទុយទៅវិញ​បែរជា​ជួយ​ការពារ​ប្រព័ន្ធ​ស៊ាំ និង ទប់ស្កាត់​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។

វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អាមេរិក ទម្លាយ​គុណប្រយោជន៍​ដ៏​លើសលុប​របស់​ទៀបបារាំង​

តាម​ការស្រាវជ្រាវ​នេះ បាន​រកឃើញថា​សារធាតុ​ចម្រាញ់​ពី​ទៀបបារាំង​អាច​សម្លាប់​កោសិកា​សាហាវ​នៃ​ជំងឺមហារីក​ដល់​ទៅ ១២ ​ប្រភេទ គឺមហារីក​ពោះវៀន មហារីក​សុដន់ មហារីក​ប្រូ​ស្តា​ត មហារីក​សួត និង ​មហារីក​លំពែង​ជាដើម​។ ការដែល​សំខាន់​ជាងនេះទៅទៀត​នោះ សារធាតុ​នេះ​មិន​ផ្តល់​ផល​អាក្រក់​ចំពោះ​កោសិកា​ល្អៗ​ក្នុង​រាងកាយ ដូចជា​ថ្នាំ​គីមី​នោះទេ​។

នៅ​ប្រទេស​ឥណ្ឌា គេ​ប្រើ​ទាបបារាំង​ធ្វើជា​ឱសថ​បុរាណ ពោលគឺ​ប្រើ​គ្រប់ផ្នែក​នៃ​ទៀបបារាំង ទាំងសម្បក ​ដើម ស្លឹក ឫ​ស ផ្លែ និង ​គ្រាប់​។ ​បន្ទាប់ពី​បានដឹង​ពី​អត្ថប្រយោជន៍​មាស​នៃ​ទៀបបារាំង​ហើយ អ្នក​ប្រាកដជា​គួរតែ​ទទួលទាន​ទៀបបារាំង​ឱ្យបាន​ញឹកញាប់ និង​ សូមកុំ​ភ្លេច​ណែនាំ​ដល់​មិត្តភក្តិ​ក្រុមគ្រួសារ​ជាទី​ស្រលាញ់​ផង​៕
​លក្ខិណា

វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អាមេរិក ទម្លាយ​គុណប្រយោជន៍​ដ៏​លើសលុប​របស់​ទៀបបារាំង​