អ៊ៀ ម៉េង​លិ មិន​ហ៊ាន​ប្រថុយ​

តារា​សម្តែង​វ័យក្មេង អ៊ៀ ម៉េង​លិ ហៅ អូន​មី បានធ្វើ​ឱ្យមាន​ភាព​ភ្ញាក់ផ្អើល​នឹង​ឈុត​សិច​ស៊ី​ម្តង​រួចមកហើយ កាលពី​ចុងឆ្នាំ​២០១៤ ។ ការបង្ហាញ​សម្រស់​ដើម​ទ្រួ​ង និង​គល់ភ្លៅ​សខ្ចី​នោះ ថ្វីដ្បិតតែ​មានការ​ចាប់​អារម្មណ៍​ខ្លាំង តែ​តារា​ស្រី​រូបនេះ ក៏ត្រូវ​សាច់ញាតិ​ស្តីបន្ទោស​យ៉ាងខ្លាំង​ផងដែរ​។​ដោយឡែក​នៅពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​«​ប្រជាប្រិយ​»​នាពេលនេះ អ៊ៀ ម៉េង​លិ ហាក់​មានការ​ខ្លបខ្លាច មិន​ហ៊ាន​បង្ហាញ​ឈុត​សិច​ស៊ី​បន្ត​ទៀតឡើយ ដោយ​នាង​បាន​ប្រាប់ថា ទោះជា​គេ​ឱ្យ​តម្លៃ​ខ្លួន​សម្តែង​ខ្ពស់​ប៉ុនណា ក៏​នាង​លែង​ហ៊ាន​ប្រថុយ​ទៀត​ដែរ ។

អ៊ៀ ម៉េង​លិ មិន​ហ៊ាន​ប្រថុយ​

ទោះជា​សមិទ្ធផល​ការងារ​សិល្បៈ​មិនទាន់មាន​ច្រើនក្តី ប៉ុន្តែ ក្រោយពី​នាង​បង្ហាញ​ភាព​សិច​ស៊ី​មួយ​ប្រាវ កាលពី​ចុងឆ្នាំ​២០១៤ តារា​សម្តែង​វ័យក្មេង​រូបនេះ បានធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ឡើង​ខ្ពស់​ខ្លាំង ហើយ​ចាប់ពីពេលនោះ​មក​ថ្វីដ្បិតតែ​នាង​ទទួលរង​ការរិះគន់​ពី​សំណាក់​ទស្សនិកជន​ព្រោងព្រាត​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង វិ​ប​សាយ យ៉ាងណាក្តី តែ អ៊ៀ ម៉េង​លិ ក៏​ចាប់ផ្តើម​បានទទួល​ការងារ​សម្តែង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់ ដូចជា​រឿង​« ឱ​កូន​សម្លាញ់ » និង​« វិថី​នារី​» ជាដើម ។

អ៊ៀ ម៉េង​លិ មិន​ហ៊ាន​ប្រថុយ​

ការបញ្ចេញ​ដើម​ទ្រួ​ង​នេះ ថ្វីដ្បិតតែ អ៊ៀ ម៉េង​លិ បានទទួល​ផលចំណេញ​ក្នុងការ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​ឡើង​ខ្លាំង​នៅលើ​ក​ឆាក​សិល្បៈ ដោយ​មិនចាំបាច់​ខំប្រឹង​ក្តី ប៉ុន្តែ​តារា​ស្រី​រូបនេះ​ក៏មាន​វិប្បដិសារៈ​ផងដែរ ព្រោះ​សាច់ញាតិ​ស្តីបន្ទោស​នាង​ជាខ្លាំង រហូត​បង្ខំ​ឱ្យ​នាង​ដកខ្លួន​ចេញពី​សង្វៀន​សិល្បៈ​ថែម​ទៀតផង ។ ទោះ​ជាមាន​គំនាប់​ផ្លូវចិត្ត​ពី​សាច់ញាតិ រារាំង​មិនឱ្យ​នាង​បន្ត​អាជីព​សិល្បៈ​យ៉ាងណាក្តី ក៏​តារា​ស្រី​វ័យ ១៨ ឆ្នាំ​រាង​តូច​ច្រឡឹង​រូបនេះ នៅតែ​ក្រាញននៀល​ប្រឡូក​អាជីព​សិល្បៈ​ដែល​ខ្លួន​ស្រឡាញ់ ដោយ​គ្រាន់តែ​ជម្រុះ​ចោល​ភាព​សិច​ស៊ី​ប៉ុណ្ណោះ ។

អ៊ៀ ម៉េង​លិ មិន​ហ៊ាន​ប្រថុយ​

បញ្ហា​នេះ​នៅពេល​ឆ្លើយតប​ដោយផ្ទាល់​ជាមួយ​អ្នកយកព័ត៌មាន “​ប្រជាប្រិយ​” អ៊ៀ ម៉េង​លិ បាន​ប្រាប់ថា នាង​លែង​ចង់​ល្បីឈ្មោះ​តាមរយៈ​ការ​ស្លៀកពាក់​សិច​ស៊ី​នេះ​ទៀតហើយ ព្រោះ​ត្រូវ​បងប្អូន​ស្តីបន្ទោស​ច្រើនពេក​។នាង​បាន​បញ្ជាក់ថា ពេលនេះ ទោះបីជា​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម ឬ​ខ្សែភាពយន្ត​ណាមួយ​ឱ្យ​តម្លៃ​ខ្លួន​នាង​ខ្ពស់ ដោយ​តម្រូវឱ្យ​នាង​ស្លៀកពាក់​សិច​ស៊ី នាង​មិន​ហ៊ាន​ប្រថុយ​ទទួលយក​ដូច​មុន​ទៀត​ទេ ព្រោះ​ការធ្វើ​ដូច្នេះ​ទោះបីជា​នាង​បាន​ប្រាក់​ច្រើន និង ល្បីឈ្មោះ តែ​ក៏​ត្រូវគេ​រិះគន់​ខ្លាំង ដូច្នេះហើយ​នាង​សុំ​ត្រឹមតែ​ល្បីឈ្មោះ​តាម​ធម្មតា​បាន​ហើយ ។

អ៊ៀ ម៉េង​លិ មិន​ហ៊ាន​ប្រថុយ​

នៅពេលនេះ ថ្វីដ្បិតតែ​តារា​សម្តែង​វ័យក្មេង អ៊ៀ ម៉េង​លិ បាន​បដិសេធ​ការ​ស្លៀកពាក់​សិច​ស៊ី ដែលជា​ចំណុច​ទាក់ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន ប៉ុន្តែ​តារា​ស្រី​រូបនេះ នៅតែមាន​ទីផ្សារ​សិល្បៈ​មិន​ចាញ់​ពេល​នាង​និយម​ស្លៀកពាក់​សិច​ស៊ី​ឡើយ ព្រោះ​នៅពេលនេះ ក្រៅពី​នាង​បានធ្វើ​កិច្ចសន្យា​ថត​ខ្សែភាពយន្ត​ភាគ​ថ្មី​រឿង “​ផ្កា​រីក​ក្នុង​ចិត្ត​” ឱ្យ​ផលិតកម្ម PR របស់​អ្នកនាង ព្រំ រដ្ឋា មក ក៏មាន​ផលិតកម្ម​ពីរ​ជ្រើស​យក​ឱ្យ​សម្តែង​ជា​តួ​សំខាន់​ក្នុង​សាច់រឿង​ពីរ​រឿង​ផ្សេងគ្នា ប៉ុន្តែ​នាង​មិនទាន់​បានធ្វើ​កិច្ចសន្យា ព្រោះ​កំពុង​ច​ចារ​តម្លៃ​គ្នា ដូច្នេះហើយ នាង​សុំ​មិនទាន់​បញ្ជាក់​ចំណងជើង​រឿង​ទាំងពីរ​នេះ​នោះទេ ។

អ៊ៀ ម៉េង​លិ មិន​ហ៊ាន​ប្រថុយ​

បញ្ចប់រឿង​សិល្បៈ អ៊ៀ ម៉េង​លិ ក៏បាន​ប្រាប់​ពី​ដំណើរ​ជីវិត​ស្នេហា​ដែរ​ថា នៅពេលនេះ មាន​បុរស​ជាច្រើន​កំពុង​តាម​ស្រឡាញ់​នាង គឺមាន​ទាំង​វ័យ​ស្របាលៗ​នាង និង​វ័យ ៤០ ឆ្នាំ​ប្លាយ​ក៏មានដែរ ប៉ុន្តែ​នាង​មិនទាន់​ទទួលយក​ទេ ពោលគឺ​នាង​ទុក​រឿងនេះ​ឱ្យ​ចាស់ទុំ​ជា​អ្នកសម្រេច បើ​គាត់​មើលឃើញ​បុរស​ណា​ល្អ​ចង់ឱ្យ​នាង​ចាប់ដៃ​គេ​ធ្វើជា​គូ​អនាគត នាង​ក៏​មិន​ប្រកែក​ដែរ ប៉ុន្តែ​ពេលវេលា​នោះ ប្រហែល​ជាមាន​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ទៀត ទើប​អាច​មកដល់ ព្រោះ​ពេលនេះ នាង​ចង់​ប្រឡូក​អាជីព​សិល្បៈ​មួយរយៈ​ទៀត​សិន​៕ ចន្ថា 

អ៊ៀ ម៉េង​លិ មិន​ហ៊ាន​ប្រថុយ​